• 2017-01-16 04:39:25
  • បាល់ទាត់

Pogba ​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​អន់​ជាង​គេ​ ក្នុង​ជំនួប​ Man Utd vs Liverpool យប់មិញ

  • 2017-01-16 04:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba របស់​ក្រុម​ Manchester United ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​អន់​ជាង​គេ​បំផុត​ ក្នុង​ការ​ប្រកួត​ដែល​បិសាច​ក្រហម ធ្វើ​បាន​ត្រឹម​ស្មើ​ ១-១ ​ទល់​នឹង​ Liverpool នៅ​កីឡដ្ឋាន​ Old Trafford យប់មិញ។ រីឯ​អ្នកចាំទី​ Simon Mignolet ជាប់​ជា​កីឡាករ​លេង​ល្អ​ដាច់​គេ។

Paul Pogba ខ្សែ​បម្រើ​ក្រុម​ Man Utd ទទួល​បាន​ Rate តិច​ជាង​គេ
អ្នកចាំទី Simon Mignolet (ស្តាំ) របស់​ Liverpool ជាប់​ឈ្មោះ​លេង​ល្អ​បំផុត​យប់មិញ

បើ​តាម​​ការ​វិភាគ​វាយ​តម្លៃ​ពី​ Sport Mail ​បាន​ឲ្យ​ដឹង​ថា Pogba ​​មាន​ទម្រង់​លេង​មិន​ល្អ​ ព្រោះ​បាន​បង្ក​កំហុស​បាល់​១១​ម៉ែត្រ ​​ហើយ​បាល់​ដាច់​មួយ​ស្មើ​ស៊ុត​មិន​ចូល និង​គ្រប់​គ្រង​បាល់​មិន​បាន​ល្អ​ទៀត។ រីឯ​ Mignolet ជាប់​ជា​កីឡាករ​ល្អ​បំផុត បន្ទាប់​ពី​សង្គ្រោះ​បាល់​​ជា​ច្រើន​​ ដូច​ជា​​ការ​ស៊ុត​ហ្វ្រីឃីក​របស់​ Zlatan Ibrahimovic, សង្គ្រោះ​បាល់​ដាច់​មួយ​ស្មើ​​ពី​ការ​ស៊ុត​​របស់​ Henrikh Mkhitaryan ​និង​ជួយ​សង្គ្រោះ​បាល់​ជា​ច្រើន​ទៀត។

លទ្ធផល​វាយ​តម្លៃ​ (Rate) របស់​ Sport Mail របស់​កីឡាករ​ទាំង​អស់​គឺ៖

Manchester United:

  • David de Gea ៦,៥
  • Antonio Valencia ៦
  • Phil Jones ៦
  • Marcos Rojo ៧
  • Matteo Darmian ៦
  • Ander Herrera ៦
  • Michael Carrick ៥,៥
  • Henrikh Mkhitaryan ៦,៥
  • Paul Pogba ៤,៥
  • Anthony Martial ៦,៥
  • Zlatan Ibrahimovic ៧

កីឡាករ​បម្រុង៖ Jaun Mata ៦, Wayne Rooney ៦ និង​ Marouane Fellaini ៧។

Liverpool:

  • Simon Mignolet ៨
  • Trent Alexander-Arnold ៦,៥
  • Dejan Lovren ៧
  • Ragnar Klavan ៦
  • James Milner ៦,៥
  • Jordan Henderson ៦
  • Emre Can ៦,៥
  • Georginio Wijnaldum ៦
  • Adam Lallana ៥,៥
  • Divock Origi ៥,៥
  • Roberto Firmino ៦,៥

កីឡាករ​បម្រុង៖ Philippe Coutinho ៧៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់
អត្ថបទពេញនិយម