• 2016-12-28 00:25:06
  • បាល់ទាត់

Liverpool យក​ឈ្នះ Stoke ៤-១ ឡើង​មក​លេខ​២​ក្នុង​តារាង​ Premier League វិញ

  • 2016-12-28 00:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ថ្ងៃ Boxing Day កាល​ពី​យប់​មិញ​ ហង្ស​ក្រហម​ Liverpool បាន​វាយ​បក​យក​ឈ្នះ Stoke City ក្នុង​លទ្ធផល​ ៤-១ ដើម្បី​ឡើង​លើ​ Manchester City ឈរ​តំណែង​លេខ​២​ក្នុង​តារាង។

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ក្រុម​ទាំង​សង​ខាង​ជាង​៥​ម៉ឺន​នាក់​ Stoke បាន​វាយ​សម្រុក​ម្ចាស់​ផ្ទះ​យ៉ាង​ខ្លាំង​នៅ​ដើម​តង់​ទី​១​រហូត​ខ្សែប្រយុទ្ធ Jonathan Walters តែត​បញ្ចូល​ទី​ឲ្យ​ភ្ញៀវ​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី ១២។ យ៉ាង​ណា​ក៏​ដោយ​ក្រុម​លោក Jurgen Klopp បាន​គាបសង្កត់​លើ Stoke វិញ​ម្ដង​ជា​ពីរ​ដង​រហូត​ទម្លាយ​សំណាញ់​ទី​បាន​សម្រេច​ដោយ​ Adam Lallana នៅ​នាទី​៣៤ ហើយ​ Roberto Firmino បន្ថែម​គ្រាប់​ទី​២ នៅ​នាទី ៤៤។

ចូល​ដល់​តង់​ទី​២​ Stoke City ហាក់​មិន​សូវ​មាន​ឱកាស​វាយ​សម្រុក​ប៉ុន្មាន​ទេ​ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ត្រូវ​ Liverpool បន្ថែម​២​គ្រាប់​ទៀត​ ដែល​គ្រាប់​ទី​១​​ជា​ការ​ទាត់​ចូល​ទី​ខ្លួន​ឯង​ របស់​ខ្សែ​ការពារ Imbula នៅ​នាទី​៥៩ និង​គ្រាប់​ទី​២​ទាត់​ដោយ​ Daniel Sturridge នៅ​នាទី ៧០​ក្រោយ​ប្ដូរ​ចូល​បាន​១​នាទី។ គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ជា​គ្រាប់​ទី​១០០ របស់​ Liverpool នៅ​ Premier League ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp។

ប្រកួត​បន្ទាប់​ Liverpool ត្រូវ​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​គូ​ប្រជែង​ Man City ស្រប​ពេល Stoke City ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី Stamford Bridge របស់​ក្រុម​កំពូល​តារាង​តោ​ខៀវ​ Chelsea៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់