• 2016-05-04 22:01:42
  • ព័ត៌មាន

ណាហ្គាវើល​ឲ្យ​​ ស៊ន សៀវម៉ី ​១ម៉ឺន​ដុល្លារ​​ សម្រាប់​​​ហ្វឹកហាត់​នៅ​កូរ៉េ

  • 2016-05-04 22:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ព័ត៌មាន​​​មណ្ឌល​កម្សាន្ត​ណាហ្គាវើល ​ក្នុង​កម្មវិធី​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដណ្ដើម​មេដាយ​របស់​ ស៊ន សៀវម៉ី ​នៅ​រសៀល​​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៦ ​នេះ​ថា ​មណ្ឌល​កម្សាន្ត​មួយ​នេះ នឹង​ផ្ដល់​ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក​​ ដល់​វីរការិនី​កម្ពុជា​ សម្រាប់​ការ​ហ្វឹកហាត់​កីឡា​តេក្វាន់ដូ​​​នៅ​ប្រទេស​កូរ៉េខាងត្បូង។

 

 

ស៊ន សៀវម៉ី ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន ៨០​លាន​រៀល ​​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​​រួច​មក​ហើយ ​សម្រាប់​ការ​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​​កីឡា​តេក្វាន់​ដូ​ពិភព​លោក ​វគ្គ​ជម្រុះ​​កក់​​កៅអី​ចូល​រួម​ប្រកួត​​​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​នៅ​ប្រេស៊ីល​ឆ្នាំ​ ​២០១៦៕

 

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​

មតិយោបល់