• 2015-12-28 17:55:17
  • បាល់ទាត់

Klopp ព្រមាន​ដល់​ខ្សែ​ប្រយុទ្ធ​​ទាំង​ពីរ​ Benteke & Sturridge

  • 2015-12-28 17:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool បាន​ព្រមាន​ដល់​កូន​ក្រុម​របស់​លោក​ ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​នាក់​ Christian Benteke និង​ Daniel Sturridge ចំពោះ​ទម្រង់​លេង​​និង​បញ្ហា​របួស​កន្លង​មក។

 

 

​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​ Benteke បាន​ដូរ​ជំនួស​ Divock Origi ​​និង​ស៊ុត​ចូល​ទី​ក្រុម​កំពូល​តារាង​ Leicester City ​ជួយ​ឲ្យ​ Liverpool ឈ្នះ​ ១-០ កាល​ពី​​យប់​ថ្ងៃ​សៅរ៍ ​ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​យល់​​ថា កីឡាករ​រូប​នេះ ត្រូវ​តែ​ខិត​ខំ​លេង​ឲ្យ​ប្រសើរ​ជាង​នេះ ដើម្បី​​​អាច​​ជាប់​ជម្រើស​១១​នាក់​ដំបូង​វិញ។

 

 

Klopp បាន​និយាយ​ថា៖​"យើង​ត្រូវ​ការ​គ្រាប់​បាល់​ពី​គាត់​ (Benteke) ហើយ​គាត់​ពិត​ជា​អ្នក​រក​គ្រាប់​បាល់​ដ៏​ល្អ​មែន។ ប៉ុន្តែ​ខ្ញុំ​មិន​មែន​គិត​តែ​ពី​ការ​រក​គ្រាប់​ចូល​ទី​របស់​គាត់​ទេ ពោល​គឺ​ក្រុម​របស់​យើង​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ ដែល​ចូល​​រួម​លេង​សហការ​ជាមួយ​មិត្ត​រួម​ក្រុម​ និង​ខិតខំ​​យ៉ាង​ហោច​ណាស់​​បាន​៨៩​នាទី”។

 

​រីឯ​​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Sturridge ​​ដែល​របួស​ញឹកញាប់​បំផុត​នោះ បាន​ចូល​ហ្វឹកហាត់​វិញ​ហើយ និង​បាន​ផ្ញើ​សារ​ដល់​អ្នកគាំទ្រ​​ថា ​ខ្លួន​គេ​ជិត​នឹង​ចូល​លេង​​បាន​ឆាប់ៗ​វិញ។ ប៉ុន្តែ​ Klopp បាន​លើក​ឡើង​ថា កីឡាករ​រូប​នេះ នឹង​នៅ​ហ្វឹកហាត់​ក្រៅ​ក្រុម រហូត​ទាល់​តែ​លោក​សម្រេច​ចិត្ត​ថា គួរ​ដាក់​ឲ្យ​លេង​ ឬ​អត់​សិន។

 

 

“ខ្ញុំ​គិត​ថា នេះ​ជា​អ្វីៗ​ដែល​ Sturridge ធ្លាប់​និយាយ​តាំង​ពី​៤​សប្ដាហ៍​មុន​មក​ម្ល៉េះ ហើយ​ពេល​យើង​ដាក់​ឲ្យ​គាត់​លេង​ គាត់​នឹង​របួស​ទៀត។ គាត់​តែង​តែ​និយាយ​ដូច​នេះ...​ពេល​អ្នក​សួរ​គាត់​ថា គាត់​មាន​អារម្មណ៍​ប្រសើរ​ឡើង​នៅ? គាត់​នឹង​ឆ្លើយ​ថា​ល្អ ប៉ុន្តែ​គាត់​ត្រូវ​​តែ​ហ្វឹកហាត់​​ទៀត ហើយ​យើង​នឹង​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​បន្ត”។ អតីត​អ្នកចាត់ការ​ក្រុម​ Borussia Dortmund ​បញ្ជាក់​បន្ថែម៕

 

-ចុចអាន៖ រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

មតិយោបល់
អត្ថបទថ្មី