• 2015-08-17 17:23:41
  • បាល់ទាត់

Rodgers ​បង្ខំ​ឲ្យ​ Balotelli ​ចេញ​ពី​ Liverpool

  • 2015-08-17 17:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“បើ​គាត់​ចង់​លេង​ គាត់​ដឹង​ច្បាស់​ហើយ​ថា គាត់​ត្រូវ​ធ្វើ​អ្វី”។ នេះ​ជា​​សារ​ខ្លី​របស់​អ្នកចាត់ការ​ Brendan Rodgers ​ទៅ​កាន់​ខ្សែ​ប្រយុទ្ធ​​ Mario Balotelli ​ដែល​មាន​ន័យ​គ្រប់​គ្រាន់​បញ្ជាក់​ថា កីឡាករ​អ៊ីតាលី​នឹង​គ្មាន​អនាគត​នៅ​ក្លិប​ Liverpool ទៀត​ឡើយ។

 

 

អ្នកចាត់ការ​សញ្ជាតិ​អៀរឡង់​ខាង​ជើង​ បាន​បញ្ឈរ​ជើង​​ Balotelli ចោល​ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ លេង​មិន​បាន​ល្អ​​រដូវ​កាល​មុន​ និង​បាន​បង្ខំ​ឲ្យ​អតីត​​កីឡាករ​ក្រុម​ Manchester City រូប​នេះ ទៅ​ហ្វឹកហាត់​ជាមួយ​​​ក្មេង​តូចៗ ​មុន​ពេល​ប្រាប់​​ឲ្យ​ស្វែង​រក​ក្លិប​ថ្មី​បន្ថែម​ទៀត។

 

លោក​ Rodgers បាន​និយាយ​ថា៖ "គាត់ (​Balotelli) ដឹង​ច្បាស់​ណាស់​​ពី​ស្ថានភាព​របស់​គាត់ ដូច្នេះ​ខ្ញុំ​គ្មាន​អ្វី​បន្ថែម​ទេ។ ការងារ​របស់​ខ្ញុំ​គឺ បង្កើត​បរិយាកាស​ល្អ​បំផុត​សម្រាប់​ក្រុម​ ដើម្បី​ទទួល​បាន​ជោគ​ជ័យ ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​តែង​ធ្វើ។ ដូច្នេះ​ ខ្ញុំ​នឹង​មិន​និយាយ​ពី​ Mario ​ទេ ពេល​ដែល​ខ្ញុំ​អាច​និយាយ​ពី​កីឡាករ​ទាំង​២៥​នាក់"។

 

​ខ្សែ​ប្រយុទ្ធ​ ដែល​ធ្លាប់​មាន​រហស្សនាម​ល្បី​រន្ទឺ "Super Mario” រូប​នេះ ​បាន​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ចាក​ចេញ​ពី AC Milan ទៅ​ Liverpool តម្លៃ​១៦​លាន​ផោន​រដូវ​កាល​មុន និង​ស៊ុត​ចូល​​ទី​ឲ្យ​ហង្ស​ក្រហម បាន​តែ​១​គ្រាប់​គត់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​​១៦​ប្រកួត​នៅ​ Premier League៕

 

ចុះ​ប្រិយ​​មិត្ត​យល់​ថា Balotelli គួរ​ចេញ​ពី​ Liverpool ឬ​​នៅ​បន្ត?

 

-ចុចអាន៖ លេច​ធ្លាយ​​រឿង​រ៉ាវ​ជា​ច្រើន​របស់​ Balotelli ​​ដែល​ធ្វើ​ឲ្យ​គ្មាន​ឈ្មោះ​លេង​​ក្នុង​​ក្រុម​ Liverpool ទៀត

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

មតិយោបល់