
- 2015-06-25 17:30:47
- ព័ត៌មាន
ពានជើងឯកអាស៊ីអាគ្នេយ៍នារី U-14៖ កម្ពុជា ប៉ះ ឡាវ ម៉ោង ២រសៀលនេះ
- 2015-06-25 17:30:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានជើងឯកអាស៊ីអាគ្នេយ៍នារី U-14៖ កម្ពុជា ប៉ះ ឡាវ ម៉ោង ២រសៀលនេះ
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នារីអាយុក្រោម ១៤ ឆ្នាំប្រចាំឆ្នាំ ២០១៥ បានឈានដល់ប្រកួតទីបីហើយ ដែលល្ងាចនេះក្រុមកីឡាការិនី U -14 ឆ្នាំកម្ពុជា នឹងត្រូវប៉ះក្រុមកីឡាការិនី U -14 ឡាវនៅម៉ោង ២:០០ នាទីរសៀល ថ្ងៃនេះនៅកីឡដ្ឋាន Vietnam YFTC Field ទីក្រុងហាណូយប្រទេសវៀតណាម។
តារាងនៅក្នុងពូល A
គិតត្រឹមថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៥ នេះសម្រាប់ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នារីអាយុក្រោម១៤ឆ្នាំបានឈានដល់ប្រកួតទី ៣ គ្រប់ក្រុមទាំងអស់ហើយ ទាំងក្រុមនៅពូល A និងក្រុមនៅពូល B។ ចំពោះក្រុមកីឡាការិនីអាយុក្រោម១៤ឆ្នាំកម្ពុជាបានឆ្លងកាត់២ប្រកួតហើយ និងត្រូវប្រកួតលើកទី៣ជាមួយក្រុមកីឡាការិនីឡាវអាយុ១៤ឆ្នាំ នៅពូល A។
ប្រកួតទី១ កម្ពុជាបានប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា ៣-០ ប្រកួតទី ២ ក្រុមនារីកម្ពុជាបានបន្តចាញ់ក្រុមថៃ ១-០ ។ ខណៈដែលក្រុម ឡាវ ក៏ជាក្រុមដែលធ្លាក់ពីការប្រកួតនេះត្រឹមវគ្គជម្រុះតាមពូលដូចគ្នា បន្ទាប់ពីប្រកួតលើកទីមួយចាញ់ក្រុមថៃ ៩-០ និងប្រកួតទីពីក្រុមនេះបានបន្តចាញ់ក្រុមមីយ៉ាន់ម៉ា៤-១។
ជាមួយគ្នានេះ ក្រុម មីយ៉ាន់ម៉ា នឹងត្រូវប្រកួតជាមួយក្រុម ថៃ ដើម្បីប្រជែងរកក្រុមកំពូលតារាងក្នុងពូល A។ ស្របពេលក្រុមនៅក្នុងពូល B ក៏មានការជួបគ្នាចំនួន ២ គូដែរគឺ វៀតណាម ប៉ះ សិង្ហបុរី និងការប្រកួតកាត់សេចក្ដីរកអ្នកឡើងទៅវគ្គបន្តគឺ ម៉ាឡេស៊ី ប៉ះ ហ្វីលីពីន។
ព្រឹត្តិការណ៍បាល់ទាត់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នារីអាយុ១៤ឆ្នាំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃ២០ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕
តារាងក្នុងពូល B
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា