- 2022-12-21 04:51:56
- ព័ត៌មាន
World Cup ២០១០៖ World Cup ដំបូងដែលធ្វើឡើងនៅទឹកដីអាហ្វ្រិក ក្នុងនោះជើងឯកបានទៅលើអេស្ប៉ាញ
- 2022-12-21 04:51:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup ២០១០៖ World Cup ដំបូងដែលធ្វើឡើងនៅទឹកដីអាហ្វ្រិក ក្នុងនោះជើងឯកបានទៅលើអេស្ប៉ាញ
ចន្លោះមិនឃើញ
FIFA World Cup ឆ្នាំ ២០១០ គឺជាការប្រកួតពានរង្វាន់បាល់ទាត់លើកទី ១៩ ដែលធ្វើឡើងនៅអាហ្រ្វិកខាងត្បូងពីថ្ងៃទី ១១ ខែមិថុនាដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១០។ ដំណើរការដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតជុំផ្តាច់ព្រ័ត្រនេះគឺបើកចំហសម្រាប់តែប្រទេសអាហ្វ្រិកប៉ុណ្ណោះ ដោយសារឆ្នាំ ២០០៤ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានជ្រើសរើសអាហ្វ្រិកខាងត្បូងឱ្យក្លាយជាប្រទេសអាហ្វ្រិកដំបូងគេដែលធ្វើម្ចាស់ផ្ទះ។
អេស្ប៉ាញបានក្លាយជាប្រទេសទី ៨ ដែលឈ្នះជើងឯក និងក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលឈ្នះការប្រកួតបាល់ទាត់ពិភពលោកដែលធ្វើជាម្ចាស់ផ្ទះនៅខាងក្រៅទ្វីបរបស់ខ្លួន ដោយសាររាល់ការប្រកួត World Cup ពីមុនដែលធ្វើឡើងនៅក្រៅទ្វីបអឺរ៉ុបត្រូវបានឈ្នះដោយប្រទេសនៅអាមេរិកខាងត្បូង។ ប្រទេសម្ចាស់ផ្ទះអាហ្រ្វិកខាងត្បូងត្រូវធ្លាក់ក្នុងវគ្គចែកពូលរួមទាំងក្រុមដែលបានចូលលេងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០៦ អ៊ីតាលី និងបារាំង។ នូវែលសេឡង់ មិនដែលចាញ់សោះ តែស្មើ ៣ប្រកួត ប៉ុន្តែក៏ត្រូវធ្លាក់ចេញក្នុងវគ្គចែកពូលដែរ។
ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន
អាហ្រ្វិកត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១០ ក្នុងនោះ ប្រទេសអាហ្រ្វិកចំនួន ៥ បានដាក់ការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោករួមមាន អេហ្ស៊ីប ម៉ារ៉ុក អាហ្វ្រិកខាងត្បូង និងការដេញថ្លៃរួមគ្នាពីលីប៊ី និងទុយនេស៊ី។
ក្នុងឆ្នាំ ២០០៥ អាហ្វ្រិកខាងត្បូងត្រៀមកីឡដ្ឋាន ១៣ (បណ្ដោះអាសន្ន) ប្រើសម្រាប់ការប្រកួតបាល់ទាត់ពិភពលោករួមមាន Bloemfontein, Cape Town, Durban, Johannesburg, Kimberley, Klerksdorp, Nelspruit, Orkney, Polokwane, Port Elizabeth, Pretoria និង Rustenburg ប៉ុន្តែក្រោយមកកាត់មកនៅត្រឹម១០ប៉ុណ្ណោះ។
កីឡដ្ឋាន FNB កីឡដ្ឋាន Cape Town និងកីឡដ្ឋាន Nelson Mandela Bay ក្នុងទីក្រុង Port Elizabeth គឺជាកន្លែងដែលត្រូវបានប្រើប្រាស់ច្រើនបំផុត ដោយនីមួយៗមានការប្រកួតចំនួន ៨។ កីឡដ្ឋាន Ellis Park និងកីឡដ្ឋាន Moses Mabhida ក្នុងទីក្រុង Durban បានរៀបចំការប្រកួតចំនួន ៧ ប្រកួត ខណៈដែលកីឡដ្ឋាន Loftus Versfeld ក្នុងទីក្រុង Pretoria កីឡដ្ឋាន Free State Stadium នៅ Bloemfontein និងកីឡដ្ឋាន Royal Bafokeng ក្នុងទីក្រុង Rustenburg ធ្វើជាម្ចាស់ផ្ទះចំនួន ៦ ប្រកួត។ កីឡដ្ឋាន Peter Mokaba ក្នុងទីក្រុង Polokwane និងកីឡដ្ឋាន Mbombela ក្នុងទីក្រុង Nelspruit បានរៀបចំការប្រកួតចំនួន ៤។
ក្រុមដែលចូលរួម
ការប្រកួតជម្រុះទាំង ៣២ ក្រុមត្រូវបានបែងចែកជា ៨ ពូលដែលបានបង្កើតមូលដ្ឋាននៃការចាប់ឆ្នោតសម្រាប់វគ្គចែកពូល។ ក្រុមដែលចូលរួមមានដូចជា៖
អូស្ត្រាលី ជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង អាល់ហ្សេរី កាមេរូន ហ្គាណា កូតឌីវ័រ នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង (ម្ចាស់ផ្ទះ) ហុងឌូរ៉ាស ម៉ិកស៊ិក សហរដ្ឋអាមេរិក អាហ្សង់ទីន ប្រេស៊ីល ឈីលី ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ នូវែលសេឡង់ ដាណឺម៉ាក អង់គ្លេស បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ ស៊ែប៊ី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ និងស្វីស។
វគ្គផ្ដាច់ព្រ័ត្រ
វគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១០ នៅកីឡដ្ឋាន Soccer City ទីក្រុង Johannesburg ។ អេស្ប៉ាញបានយកឈ្នះហូឡង់ ១-០ ដោយគ្រាប់បាល់ ម៉ោងបន្ថែម១៥នាទី ពីរដង ពីសំណាក់ Andrés Iniesta នៅនាទី ១១៦។ ជ័យជម្នះនេះបានធ្វើឲ្យអេស្ប៉ាញលើកពាន World Cup ជាលើកដំបូងរបស់ពួកគេ ដោយក្លាយជាក្រុមទី៨ដែលឈ្នះពានរង្វាន់ពិភពលោក។
កីឡាករលេចធ្លោ
Thomas Müller គឺជាកីឡាករដ៏លេចធ្លោសម្រាប់ព្រឹត្តិការណ៍នេះ ដោយទទួលបានស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីបាន ៥ គ្រាប់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក។ មែនទែនទៅអ្នកស៊ុតបញ្ចូលទីច្រើនជាងគេមាន ៤នាក់ ដោយរកបាន ៥គ្រាប់ដូចគ្នា (អាល្លឺម៉ង់ Thomas Muller, ហូឡង់ Wesley Sneijder, អេស្ប៉ាញ David Villa, អ៊ុយរូហ្គាយ Diego Forlán) ប៉ុន្តែស្បែកជើងមាសបានទៅកីឡាករ Thomas Müller របស់អាឡឺម៉ង់ដែលមាន Assists បីដងលើសគេធៀបនឹងមួយសម្រាប់បីនាក់ផ្សេងទៀត៕