• 2015-06-22 14:41:56
  • ព័ត៌មាន

ជម្រើសជាតិ U-14 នារី​របស់​កម្ពុជា ចេញ​ទៅ​ប្រកួត​ពាន​លំដាប់​ទ្វីប​អាស៊ី នៅ​វៀតណាម

  • 2015-06-22 14:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​នារី​ក្រោម​អាយុ​១៤​ឆ្នាំ (U-14) បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ម្សិលមិញ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ាន នៃ​ពាន​រង្វាន់​លំដាប់​ទ្វីប​អាស៊ី AFC U-14 Girls Regional Championship 2015 នៅទីនោះ។

 
 

ក្រុម U14 នារី​កម្ពុជា កាល​ហ្វឹកហាត់នៅបាទី

 

លោក​គ្រូ​បង្វឹក មាស សំអឿន នឹង​ដឹកនាំ​ក្រុម​កម្ពុជា ប្រកួត​ក្នុង​ពូល A ប្រចាំ​តំបន់​អាស៊ាន ដោយ​ជួប​ជាមួយ​ក្រុម​ មីយ៉ាន់ម៉ា ថៃ និង ឡាវ ស្រប​ពេល​ក្រុម​ឥណ្ឌូណេស៊ី ត្រូវ​ដក​ខ្លួន​បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA ពិន័យ​ប្រទេស​មួយ​នេះ​មិន​ឱ្យ​មាន​សកម្មភាព​បាល់ទាត់​លើ​ឆាក​អន្តរជាតិ។

 

តំបន់​អាស៊ាន មាន​ប្រទេស​ចូលរួម​ចំនួន​ ៨ ចែក​ជា ២ ពូល រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាមដូចគ្នា ដោយ​​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់ ២៥ មិថុនា ឆ្នាំ ២០១៥ ស្រប​ពេល​វគ្គ​ពាក់កណ្ដាល​ប្រកួត​នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា និង ថ្ងៃ​ទី ២៨ មិថុនា ប្រកួត​ផ្ដាច់ព្រ័ត្រ ស្វែង​រក​ជើង​ខ្លាំង​ប្រចាំ​តំបន់​តែ​ម្ដង។

 
ពូល A ពូល B
មីយ៉ាន់ម៉ា វៀតណាម
ថៃ សិង្ហបុរី
ឡាវ ម៉ាឡេស៊ី
កម្ពុជា ហ្វីលីពីន

 

AFC U14 Girl’s Regional Championship 2015 មាន​ក្រុម​ចូលរួម​មក​ពី​តាម​ប្រទេស​នានា​ក្នុង​ទ្វីប​អាស៊ី ដោយ​បែងចែក​​វគ្គ​ជម្រុះ​ដំបូង​ជា ៤ តំបន់​ធំៗ គឺ​អាស៊ី​បូព៌ា, អាស៊ី​ខាង​លិច, អាស៊ាន និង អាស៊ី ខាង​ត្បូង​&កណ្ដាល៕

 
កម្មវិធី​ប្រកួត​ពូល A
កាលបរិច្ឆេទ​ ម៉ោង​ គូ​ប្រកួត​ ទីលាន​
២៣//២០១៥ ២ រសៀល​ មីយ៉ាន់ម៉ា Vs កម្ពុជា Vietnam YFTC Field
៤ រសៀល​ ថៃ Vs ឡាវ​
២៤//២០១៥​ ២ រសៀល​ កម្ពុជា Vs ថៃ
៤ រសៀល​ ឡាវ Vs មីយ៉ាន់ម៉ា
២៥//២០១៥​ ២ រសៀល​ មីយ៉ាន់ម៉ា Vs ថៃ
៤ រសៀល កម្ពុជា Vs ឡាវ

 

អត្ថបទ៖ ម៉ឺន រស្មី

រូបថត៖ FB
មតិយោបល់