• 2024-04-02 14:58:26
  • បាល់ទាត់

Pedri នឹង​ត្រលប់​មក​ជួយ​ Barca វិញ​ក្នុង​ពេល​ឆាប់ៗ​

  • 2024-04-02 14:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Pedri នឹង​ត្រលប់​មក​ជួយ​ក្លឹប​ Barcelona វិញ​ក្នុង​ពេល​ឆាប់ៗ​ ក្រោយ​ជា​សះស្បើយ​ពី​របួស​បញ្ហា​សរសៃ​សាច់ដុំ​ភ្លៅ​ស្ដាំ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កីឡាករ​ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​។

Pedri បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ថា​៖" សម្រាប់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ឲ្យ​ច្បាស់លាស់​នោះ​គឺ​មិន​ទាន់​ដឹង​ទេ​ គ្រាន់​តែ​ថា​ឥឡូវ​នេះ​អ្វី​ៗ​គឺ​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​សង្ឃឹម​ថា​នឹង​ត្រលប់​មក​វិញ​ឆាប់ៗ​។ ផ្លូវ​ចិត្ត​របស់​ខ្ញុំ​នៅ​ក្នុង​ពេល​នេះ​គឺ​ល្អ​មែន​ទែន​។ ខ្ញុំ​ជា​សះ​ស្បើយ​ហើយ​ អញ្ចឹង​ហើយ​ខ្ញុំ​គិត​ចង់​ត្រលប់​មក​វិញ​ "។

Pedri មាន​បញ្ហា​របួស​នេះ​ដោយ​ខ្លួន​ឯង​ កាល​ពី​ដើម​ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ក្នុង​ប្រកួត​រវាង​ Barca នឹង​ Athletic ដោយ​គេ​នឹង​អាច​ត្រលប់​មក​វិញ​នៅ​ក្បែរ​ពាក់​កណ្ដាល​ខែ​មេសា​ ឆ្នាំ​២០២៤​នេះ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី