/65aa82666948d_1705673280_medium.jpg)
- 2024-01-19 14:10:13
- ព័ត៌មាន
របួសរបស់ Salah ធ្វើឱ្យគ្រូ Liverpool ស្លុតចិត្ត
- 2024-01-19 14:10:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួសរបស់ Salah ធ្វើឱ្យគ្រូ Liverpool ស្លុតចិត្ត
ចន្លោះមិនឃើញ
របួសរបស់ខ្សែប្រយុទ្ធអេហ្ស៊ីបកីឡាករ Mohamed Salah ធ្វើឱ្យអ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp មានក្ដីស្លុតចិត្តយ៉ាងខ្លាំង ស្របពេលដែលកីឡាកររូបនេះជាកីឡាករបង្គោលរបស់ហង្សក្រហម។
កីឡាកររូបនេះរងរបួសពេលលេងនៅក្នុងការប្រកួតពានអាហ្វ្រិក AFCON រវាងក្រុមជម្រើសជាតិអេហ្ស៊ីប និងក្រុមជម្រើសជាតិហ្គាណា កាលពីយប់ថ្ងៃព្រហស្បតិ៍។ ខាង Liverpool ដាក់ការសង្ស័យថា របួសរបស់ Salah ទំនងជារបួសសរសៃពួរ។
លោក Klopp បាននិយាយក្នុងថ្ងៃសុក្រនេះថា៖ «យើងមិនដឹងអ្វីទាំងអស់។ ខ្ញុំបាននិយាយជាមួយគេយប់មិញនេះ ហើយអ្វីៗត្រូវការ ការតាមដានបន្ត»។
«ប្រាកដហើយ នៅពេលភ្លាមៗយើងនាំគ្នាស្លុតចិត្តថា៖ អុញនោះ របួសអីហ្នឹង?!»។ នេះជាការបន្តរបស់លោក។
Liverpool នៅពេលនេះកំពុងតែឈរលេខ ១ ជាមួយនឹង ៤៥ពិន្ទុក្នុងដៃ ស្របពេលដែល Manchester City ជាប់លេខ ២ ជាមួយនឹង ៤៣ពិន្ទុ។ Salah នៅពេលនេះកំពុងតែឈរលេខ១ ជាមួយនឹង ប្រយុទ្ធរបស់ Man City កីឡាករ Erling Haaland ដោយគិតមកទល់ពេលនេះ ស៊ុតបាន ១៤គ្រាប់៕