- 2024-01-15 12:38:54
- បាល់ទាត់
Vinicius ឆ្លើយបែបនេះទាក់ទងនឹងរឿង Mbbape និង Real Madrid
- 2024-01-15 12:38:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vinicius ឆ្លើយបែបនេះទាក់ទងនឹងរឿង Mbbape និង Real Madrid
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Vinicius Jr បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា រឿង Real Madrid ចង់បាន ខ្សែប្រយុទ្ធ Kylian Mbappe អីហ្នឹងគួរតែសួរទៅលោកប្រធាន Florentino Perez ។
Vinicus បាននិយាយថា៖" អ្នកទាំងអស់គ្នា រឿង Real Madrid ចង់ទិញយក Mbbape អីហ្នឹងគួរតែសួរលោកប្រធានក្លឹបទៅ "។
កីឡាករនេះបន្តថា៖" យើងមានកីឡាករ ២៥នាក់ដែលអាចលេងបានល្អសម្រាប់ Real Madrid។ ឥឡូវនេះយើងផ្ដោតលើការអបអរលើជ័យជំនះ Supercub និងរឿងល្អៗទៀតសម្រាប់ប្រកួតក្រោយៗទៀត "។
Real Madrid ជិតយកបាន Mbappe ទៅហើយកាលពីប៉ុន្មានរដូវកាលមុន ប៉ុន្តែកីឡាករនេះសម្រេចបន្ត PSG បន្តរហូតមកដល់បច្ចុប្បន្ននេះ៕
ប្រភព៖ Fabrizio Romano