/6527f4230fe97_1697117160_medium.jpg)
- 2023-10-12 13:29:25
- បាល់ទាត់
Van Dijk ស្នើឲ្យមានការគិតគូរពីសុខភាពកីឡាករលេងនៅលីគអង់គ្លេស
- 2023-10-12 13:29:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Dijk ស្នើឲ្យមានការគិតគូរពីសុខភាពកីឡាករលេងនៅលីគអង់គ្លេស
ចន្លោះមិនឃើញ
ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk ស្នើឲ្យមានការគិតគូរអំពីសុខភាពកីឡាករលេងនៅលីគកំពូលអង់គ្លេស។
កីឡាករសញ្ជាតិហុល្លង់វ័យ ៣២ ឆ្នាំ បានលើកឡើងជាប្រយោលថា នៅអង់គ្លេស ការប្រកួតមានកាន់តែច្រើនឡើងៗ។ បើទោះជាប្រាក់ឈ្នួលរបស់កីឡាករមានទំហំច្រើនមែន ប៉ុន្តែសុខភាពរបស់កីឡាករគួរត្រូវបានគិតគូរ។
ខ្សែការពាររូបនេះ អំពាវនាវឲ្យកីឡាករមានលទ្ធភាពចូលរួមក្នុងការជជែកពិភាក្សាពាក់ព័ន្ធនឹងកាលវិភាគដ៏មមាញឹកនៃការប្រកួតរបស់ក្លឹបលេងក្នុងលីគកំពូលអង់គ្លេស។
ក្នុងចំណោមលីគកំពូលទាំង ៥ នៅអឺរ៉ុប រួមមានអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និងព័រទុយហ្គាល់ មានតែលីគកំពូលអង់គ្លេសទេ ដែលជាមធ្យមលេងប្រកួតច្រើនជាងគេ ហើយញឹកជាងគេ។
តួយ៉ាង ក្រុមអង់គ្លេស ត្រូវលេងការប្រកួតក្នុងអំឡុងពេលបុណ្យណូអែល និងនាពេលចុងឆ្នាំ ខណៈពេលលីគកំពូលដទៃទៀតមិនមានរៀបចំការប្រកួតបែបនេះឡើយ។ ម៉្យាងទៀត នៅអង់គ្លេស ក្លឹបធំៗអាចចូលរួមលេងការប្រកួតក្នុងធំៗដល់ទៅ ៤ រួមមាន Premier League កម្មវិធី Champions League ឬ Europa League កម្មវិធី FA Cup និងកម្មវិធី League Cup។ ចំណែកឯលីគធំៗអឺរ៉ុបផ្សេងទៀត ជាមធ្យមចូលរួមលេងការប្រកួតក្នុងកម្មវិធីតែ ៣ ប៉ុណ្ណោះ៕