• 2023-10-02 11:22:45
  • ព័ត៌មាន

មន្ត្រី VAR ត្រូវ​បាន​បញ្ឈរ​ជើង ក្រោយ​បង្ក​កំហុស​នៅ​ប្រកួត​ Spurs និង Liverpool

  • 2023-10-02 11:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Darren England មន្ត្រីអាជ្ញាកណ្ដាល​ទទួល​បន្ទុក​លើ​វីដេអូជំនួយ VAR ត្រូវ​បាន​បញ្ឈរ​ជើង​មិន​ឱ្យ​ធ្វើ​ជា​មន្ត្រី​អាជ្ញាកណ្ដាល​ទី៤ នៅ​ក្នុង​ប្រកួត​រវាង Nottingham Forrest និង Brentford កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ប្រព្រឹត្តិ​កំហុសនៅ​ក្នុង​ប្រកួត​រវាងក្លឹប Liverpool និង Tottenham Hotspur កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

នៅ​ក្នុង​ប្រកួត​រវាង Spurs និង Liverpool គ្រាប់​បាល់​ជំហរ​ក្រៅ​ល្បែង​របស់​កីឡាករ Luis Diaz នៅ​តង់​ទី១ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ជា​ការ ដោយ​លោក England ដែល​នៅ​ពេល​នោះ​ជា​អ្នក​ទទួល​បន្ទុក​លើ VAR។

គ្រាប់​បាល់​នេះ​ត្រូវ​បានអ្នកជំនាញ​បាល់ទាត់​យល់​ថា ជា​គ្រាប់​បាល់​ផ្លាស់​ប្ដូរ​បរិយាកាស​នៃ​ការ​ប្រកួត ស្រប​ពេល​ដែល​ការ​ប្រកួត​នៅ​លទ្ធផល ០-០។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Liverpool នៅ​តែ​បង្ហាញ​ក្ដី​មិន​សប្បាយចិត្ត​នឹង​ស្ថានការណ៍​នេះ ហើយ​យល់​ថា ភាពមិនប្រក្រតី​បង្ក​ឡើង​ដោយ​មនុស្ស​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កីឡាបាល់ទាត់។ Liverpool ថែម​ទាំង​អះអាង​ថា ខ្លួន​នឹង​ស្វែងរក​វិធានការ​ផ្សេងៗ​ ដើម្បី​ឆ្លើយតប​នឹង​រឿង​នេះ៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី