/65122044c8673_1695686700_medium.jpg)
- 2023-09-26 14:54:59
- បាល់ទាត់
ខ្សែការពារវ័យក្បែរ៣០ឆ្នាំរូបនេះ តកុងត្រាថ្មីនឹង Liverpool ក្នុងរយៈពេលវែង
- 2023-09-26 14:54:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពារវ័យក្បែរ៣០ឆ្នាំរូបនេះ តកុងត្រាថ្មីនឹង Liverpool ក្នុងរយៈពេលវែង
ចន្លោះមិនឃើញ
ខ្សែការពារ Kostas Tsimikas បានធ្វើការបន្តកុងត្រាថ្មីនឹងក្លឹប Liverpool ក្នុងរយៈពេល៤ឆ្នាំបន្តទៀតរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។
Tsimikas បានមកលេងឲ្យ Liverpool តាំងពីរដូវកាលឆ្នាំ២០២០/២១ ដោយចូលរួមលេងឲ្យក្លឹបនេះសរុបបាន ៦៣ប្រកួត។
ដោយសារតែមានសមត្ថភាពជួយដល់ក្រុម Liverpool បានច្រើនខាងក្លឹបក៏ដូចជាកីឡាកររូបនេះផ្ទាល់បានសម្រេចបន្តកុងត្រាថ្មីជាមួយគ្នា។
ក្រោយបានបន្តកុងត្រាថ្មី Tsimikas បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយថាអ្វីដែលគេខិតខំគឺចេញជាផ្លែផ្កា៕