• 2023-09-04 10:58:17
  • ព័ត៌មាន

PL លេង​បាន ១ខែ Man City ឈរកំពូល​តារាង

  • 2023-09-04 10:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស Premier League លេង​បាន ៤សប្ដាហ៍​មក​ហើយ ដោយ​ក្នុង​នោះ​ដែរ​ ក្លឹប​មេឃខៀវ Manchester City ឈរ​លេខ ១ ដោយ​មាន ១២ពិន្ទុ​ពេញ។

ចាប់​តាំង​ពី​លីគ​អង់គ្លេស​បើកឆាកនៅ​ដើមខែសីហាមក Man City ឈ្នះ​ទាំង ៤ប្រកួត។

បន្ទាប់​ពី​ Man City មាន ៤ក្លឹប​ដែល​មាន ១០ពិន្ទុស្មើគ្នា។ ក្លឹប​ទាំង​នោះ​រួម​មាន Tottenham Hotspur, Liverpool, West Ham United និង​ក្លឹបកាំភ្លើងធំ Arsenal។

ចំណែក​ឯក្លឹប​ Manchester United និង Chelsea វិញ​ធ្លាក់​ដល់លេខ ១១ លេខ ១២ឯណោះ។ បិសាចក្រហម Man Utd លេង ៤ប្រកួត ឈ្នះ២ដង និងចាញ់ ២ដង រីឯ Chelsea វិញចាញ់ ២ដង ស្មើ ១ដង និងឈ្នះ១ដង ហើយ​មាន ៤ពិន្ទុក្នុងដៃ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម