• 2023-08-23 11:48:28
  • ព័ត៌មាន

អេស្ប៉ាញ​គិតគូរ​ក្នុង​ការ​កោះ​ហៅកីឡាករ Barca វ័យ១៦ឆ្នាំ​ចូល​ជម្រើស​ជាតិ​ឈុត​ធំ

  • 2023-08-23 11:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធភូមិន្ទ​បាល់ទាត់អេស្ប៉ាញ​គិតគូរ​ក្នុង​ការ​កោះ​ហៅ​ខ្សែ​ប្រយុទ្ធ​វ័យ ១៦ឆ្នាំកីឡាករ Lamine Yamal ចូល​រួម​ក្នុង​ក្រុមជម្រើស​ជាតិ​ឈុត​ធំ ត្រៀម​ប៉ះនឹង​ក្រុម​ជម្រើស​ជាតិ​ស៊ីប (Cyprus) និងហ្សកហ្ស៊ី (Georgia) នៅ​ខែ​កញ្ញា​ខាង​មុខ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Mundo Deportivo។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា កីឡាករ​កើត​ឆ្នាំ២០០៧រូបនេះ បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ពេល​លេង​ក្នុង​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ឱ្យ​ក្លឹប Barcelona។ បន្ថែម​ពី​នេះទៅ​ទៀត កីឡាករ​រូប​នេះ​បាន​ចូល​លេង​ក្នុង​ប្រកួត La Liga ដែល​ជា​លីគ​កំពូល​អេស្ប៉ាញ​រួច​ទៅ​ហើយ។

សូម​ជម្រាប​ផង​ដែរ​ថា ប្រសិន​បើ​ Yamal ចូល​លេង​ក្នុង​ក្រុម​ធំ​អេស្ប៉ាញ​មែន នោះ​គេ​នឹង​បំបែក​កំណត់ត្រា​របស់​មិត្តរួមក្រុម Barca របស់​គេ​គឺខ្សែ​បម្រើ Gavi ដោយ​ក្លាយ​ជា​កីឡាករ​ក្មេងបំផុត​ក្នុង​ក្រុម​អេស្ប៉ាញ ដោយ​ចូល​លេង​ក្នុង​អាយុ ១៦ឆ្នាំ ១ខែ ២៧ថ្ងៃ។ កំណត់ត្រា​ចាស់​របស់ Gavi គឺ ១៧ឆ្នាំ ៦២ថ្ងៃ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់