/64da0890cf81b_1692010620_medium.jpg)
- 2023-08-14 11:00:31
- បាល់ទាត់
Ox-Chamberlian ចេញពី Liverpool ទៅចូលរួមជាមួយក្លឹបទួរគី
- 2023-08-14 11:00:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ox-Chamberlian ចេញពី Liverpool ទៅចូលរួមជាមួយក្លឹបទួរគី
ចន្លោះមិនឃើញ
ខ្សែបម្រើ Alex Oxlade-Chamberlian បានចាកចេញពី Liverpool ហើយទៅចូលរួមជាមួយក្លឹបទួរគី Besiktas។
យោងតាមការចុះផ្សាយរបស់ Fabrizio Romano កីឡាករអង់គ្លេសOxlade-Chamberlian នឹងចូលរួមជាមួយក្លឹបទួរគី ក្នុងកុងត្រាមួយដែលមានរយៈពេល ៣ ឆ្នាំ។ ការណ៍នេះ បានកើតឡើងក្រោយ Oxlade-Chamberlian បានផុតកុងត្រាជាមួយហង្សក្រហម Liverpool។
ខ្សែបម្រើវ័យ ២៩ ឆ្នាំ Oxlade-Chamberlian បានមកចូលរួមជាមួយ Liverpool កាលពីខែសីហា ឆ្នាំ ២០១៧ ពីក្លឹប Arsenal។ កីឡាករបានបន្តនៅជាមួយហង្សក្រហមរហូតដល់ឆ្នាំ ២០២៣ មុននឹងមកចូលរួមជាមួយ Besiktas។ ក្នុងអំឡុងពេលនោះ ខ្សែបម្រើលេងសរុប ១៤៦ ប្រកួត និងស៊ុតចូល ១៨ គ្រាប់ឲ្យ Liverpool។ កាលពីលេងឲ្យហង្សក្រហម កីឡាករត្រូវបានគេមើលឃើញបានបង្ហាញទម្រង់ល្អក្នុងប្រកួតមួយចំនួន។ ទោះជាយ៉ាងណា បញ្ហារបួសធ្វើឲ្យកីឡាករអង់គ្លេសអាក់ខានជាច្រើនប្រកួតក្នុងការជួយក្លឹបរហូតដល់បាត់តួនាទីស្នូលក្នុងក្រុម៕