• 2023-07-13 12:55:09
  • បាល់ទាត់

Darwin Nunez នឹង​ពាក់​អាវ​លេខ​៩ របស់​ Liverpool សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤

  • 2023-07-13 12:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Darwin Nunez នឹង​ពាក់​អាវ​លេខ​៩ ចូល​លេង​ឲ្យ​ក្លឹប​ Liverpool សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤ ខាង​មុខ​នេះ​តទៅ​។

នៅ​ពេល​ផ្លាស់​ពី​ Benfica មក​កាន់​ Liverpool ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣ កីឡាករ​រូប​នេះ​បាន​ពាក់​អាវ​លេខ​ ២៧។

ក្រោយ​មក​លេង​ឲ្យ​ Liverpool បាន​១រដូវកាល​ Nunez ចូល​លេង​បាន​ ៤២ប្រកួត​ និង​ស៊ុត​ចូល​ ១៥គ្រាប់​។

អាវ​លេខ​៩ នេះ​ធ្លាប់​ពាក់​ដោយ​កំពូល​កីឡាករ​របស់​ Liverpool ដូច​ជា​ Ian Rush, Robbie Fowler និង Fernando Torres រីឯសម្រាប់ Nunez ទើប​ផ្លាស់មក​កាន់ក្លឹបនេះបាន​១រដូវកាល ក៏​បាន​មក​ពាក់អាវ​លេខ៩នេះ ៕

ប្រភព៖ Liverpool FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់