/64645f5b6493c_1684299600_medium.jpg)
- 2023-05-17 05:06:42
- ព័ត៌មាន
រំភើបចិត្តណាស់! អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ ថានឹងធ្វើតាមកម្ពុជា ក្នុងការរៀបចំស៊ីហ្គេមនៅប្រទេសថៃ
- 2023-05-17 05:06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបចិត្តណាស់! អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ ថានឹងធ្វើតាមកម្ពុជា ក្នុងការរៀបចំស៊ីហ្គេមនៅប្រទេសថៃ
ចន្លោះមិនឃើញ
ឯកឧត្តម Dato’ Seri Chaiyapak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានអះអាងថាស៊ីហ្គេមនៅប្រទេសថៃ ២០២៥ នឹងយកគំរូតាមប្រទេសកម្ពុជាហើយដែលបានរៀបចំល្អមែនទែន។
កម្ពុជាទើបតែរៀបចំស៊ីហ្គេមជាលើកដំបូងនៅឆ្នាំ២០២៣នេះទេ ប៉ុន្តែគ្រប់យ៉ាងដំណើរការបានដោយរលូនមិនមានហេតុការណ៏មិនល្អណាមួយកើតឡើងនោះទេ។ មួយវិញទៀត បរទេសដែលចូលរួម ជាពិសេសបណ្ដាប្រទេសក្នុងតំបន់អាស៊ានសុទ្ធតែនិយាយសរសើរកម្ពុជាទាំងអស់។ ដោយក្នុងនោះ ឯកឧត្តម Dato’ Seri Chaiyapak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ក៏ពេញចិត្ត និងមោទកភាពចំពោះកម្ពុជាដែលធ្វើបានយ៉ាងល្អនេះដែរ ទាំងការប្រម៉ូតមុនព្រឹត្តិការណ៍ និងអំឡុងពេលប្រកួតទាំងអស់។
ឯកឧត្តម Dato’ Seri Chaiyapak Siriwat បាននិយាយថាលោកមើលឃើញពីការធ្វើបានល្អរបស់កម្ពុជា។ ការដង្ហែរភ្លើងគប់១១ប្រទេសក្នុងតំបន់អាស៊ានជាគំរូល្អមែនទែនសម្រាប់ប្រទេសជាម្ចាស់ផ្ទះបន្ទាប់។ ថៃក្នុងនាមជាម្ចាស់ផ្ទះ ក៏នឹងរៀបចំពិធីដង្ហែភ្លើងគប់ដូចកម្ពុជាដែរ ព្រោះជាព្រឹត្តិការណ៍គួរតែធ្វើតាម៕