/64644d33de80e_1684294920_medium.jpg)
- 2023-05-17 03:46:44
- ព័ត៌មាន
ពហុកីឡដ្ឋានជាតិអូឡាំពិកទទួលរៀបចំដោយរលូនសម្រាប់ស៊ីហ្គេមលើកទី៣២
- 2023-05-17 03:46:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពហុកីឡដ្ឋានជាតិអូឡាំពិកទទួលរៀបចំដោយរលូនសម្រាប់ស៊ីហ្គេមលើកទី៣២
ចន្លោះមិនឃើញ
ពហុកីឡដ្ឋានជាតិអូឡាំពិកគឺជាទីតាំងមួយក្នុងចំណោមទីតាំងផ្សេងទៀតក្នុងការរៀបចំការប្រកួតកីឡាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលគ្រោងនឹងរៀបចំកម្មវិធីបិទនៅរាត្រីថ្ងៃនេះ។
ពហុកីឡដ្ឋានជាតិអូឡាំពិកបានទទួលចាត់ចែករៀបចំការប្រកួតចំនួន៩ប្រភេទកីឡាមានដូចជា៖ បាល់ទាត់ បាល់ទះ កាយសម្ព័ន្ធ រាំ ប៉េតង់ សូហ្វតេនីស សីប៉ាក់តាក្រ លើកទម្ងន់ និងបាល់ទឹក។ ក្នុងចំណោមកីឡាខាងលើ កីឡាបាល់ទាត់ទទួលបានអ្នកចូលរួមទស្សនាផ្ទាល់ច្រើនជាងគេ ជាពិសេសពេលដែលក្រុមជម្រើសជាតិបាល់ទាត់ វិញ្ញាសាបុរសប្រកួត។
បន្ទាប់ទៅនេះ សូមបង្ហាញពីការប្រមូលបានមេដាយតាមប្រភេទកីឡានីមួយៗដែលលេងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៖
ក្រោយពីបញ្ចប់ការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ឃើញថា វៀតណាមជាប្រទេសនាំមុខគេក្នុងតារាងមេដាយ ទទួលបានមាស១៣៦គ្រឿង ប្រាក់១០៥គ្រឿងនិងសំរឹទ្ធ១១៤គ្រឿង សរុប៣៥៥គ្រឿង។ សម្រាប់ម្ចាស់ផ្ទះកម្ពុជាស្ថិតនៅលេខ៤ដណ្ដើមបានមេដាយមាស៨១គ្រឿង ប្រាក់៧៤គ្រឿងនិងសំរឹទ្ធ១២៧គ្រឿង សរុប១៨២គ្រឿង។ ទីម័រជាប្រទេសតែមួយគត់ដែលមិនអាចដណ្ដើមមេដាយមាស និងប្រាក់ ពោលរកបានមេដាយសំរឹទ្ធ៨គ្រឿង៕