• 2023-05-16 11:17:31
  • ព័ត៌មាន

សុីហ្គេម២០២៣ អត្តពលិក តេក្វាន់ដូកម្ពុជា ដណ្តើមបានមេដាយសរុបរហូតដល់ទៅ ១៧គ្រឿង

  • 2023-05-16 11:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្តពលិក កម្ពុជា ធ្វើបានល្អណាស់ វិញ្ញសាតេក្វាន់ដូ ក្នុងព្រឹត្តិការណ៍សុីហេ្គម ២០២៣នេះ ដោយដណ្តើមបានមេដាយសរុបរហូតដល់ទៅ ១៧គ្រឿង។

កីឡាករ និង កីឡាការនីកម្ពុជា ផែ្នកតេក្វាន់ដូ ធ្វើបានល្អណាស់ក្នុងព្រឹត្តិការណ៍កីឡាសុីហេ្គមឆ្នាំ២០២៣នេះ ដោយដណ្តើមបានមេដាយសរុបរហូតដល់ទៅ ១៧គ្រឿង។ ក្នុងនោះមាន មាស ២ ប្រាក់ ៤ និង សំរឹទ្ធ ១១ គ្រឿង។ មេដាយមាសវិញ្ញសា តេក្វាន់ដូ កម្ពុជាដណ្តើមបានដោយកីឡាការនី ស៊ន សៀវមុី និង កីឡាការនី Casande Nicole Tubbs។

ក្នុងប្រវត្តិនៃការប្រកួតស៊ីហ្គេម កន្លងមក នេះអាចរាប់ថាជាឆ្នាំជោគជ័យមួយរបស់តេក្វាន់ដូ កម្ពុជា។ ខាងក្រោមនេះជាចំនួនមេដាយដែលអត្តពលិកតេក្វាន់ដូ កម្ពុជា ដណ្តើមបានក្នុងព្រឹត្តិការណ៍សុីហ្គេមដែលធ្លាប់បានចូលរួមប្រកួត ៖

ស៊ីហ្គេម​ ២០១៧ : មាស ១ សំរិទ្ធ ១ សរុប ២គ្រឿង

ស៊ីហ្គេម ២០១៩ : មាស ១ ប្រាក់ ២ សំរិទ្ធ ១ សរុប ៤គ្រឿង

ស៊ីហ្គេម ២០២២ : មាស ១ ប្រាក់​១​ សំរិទ្ធ ៣ សរុប ៥គ្រឿង

ស៊ីហ្គេម ២០២៣ : មាស ២ ប្រាក់ ៤ សំរិទ្ធ ១១ សរុប ១៧គ្រឿង ៕

អត្ថបទ ៖ សង្ហា

មតិយោបល់