• 2023-05-10 11:52:56
  • ព័ត៌មាន

ផ្លូវការ៖ Busquets នឹង​ចាកចេញ​ពី​ Barca ក្រោយ​នៅ​រួមរស់​អស់​រយៈពេល ១៨ឆ្នាំ

  • 2023-05-10 11:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ការពារ​ Sergio Busquets នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ចាកចេញ​ពី​ក្លឹប Barcelona ក្រោយ​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល ១៨ឆ្នាំ​។

កីឡាករ​រូប​នេះ​បាន​ចូល​លេង​ក្រុម​ឈុត​ធំ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ២០០៥ ហើយ​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​របស់​ក្លឹប​តាំង​ពី​ពេល​នោះ​មក។ ទាក់ទិន​នឹង​ការ​ចាកចេញ​នេះ ខាង Barcelona បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ចូល​រួម​របស់ Busquets មក​កាន់​ក្លឹប ហើយ​ហៅ​កីឡាករ​រូប​នេះ​ថា​ជា «កីឡាករ​ល្អ​ជាង​គេ​មួយ​រូប​របស់​ក្លឹប» ទៀត​ផង​។

Busquets មុន​នឹង​ចេញ​នៅ​ឆ្នាំ២០២៣​នេះ​មាន​តំណែង​ជា​ប្រធាន​ក្រុម​របស់​ Barcelona។ កីឡាករ​រូប​ជួយ​ឱ្យ​ក្លឹប​ឈ្នះ​ពាន​នានា រាប់​តាំង​ពី​ពាន​លីគ​កំពូល​អេស្ប៉ាញ La Liga ពាន​ព្រះមហាក្សត្រ​អេស្ប៉ាញ Copa del Rey ក៏​ដូច​ជា​ពាន​ក្របខ័ណ្ឌ​អឺរ៉ុប UEFA Champions League ទៀត​ផង​។

កីឡាករ​វ័យ​ ៣៤ឆ្នាំ​រូប​នេះ​បាន​ចូល​និវត្តន៍​ពី​ក្រុមជម្រើស​ជាតិ​អេស្ប៉ាញ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។

ក្រោយ​ពី​ការ​ចាកចេញ​ពី Barcelona នេះ មាន​ប្រភព​មួយ​ចំនួន​លើកឡើង​ថា Busquets ទំនង​ជា​ទៅ​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់