• 2023-03-15 11:33:05
  • ព័ត៌មាន

គិត​ថា​ក្លឹប​ណា​ឈ្នះ​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​មួយ​ប្រកួត​នៅ​​ប្រវត្តិ UCL?

  • 2023-03-15 11:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​ Manchester City បាន​លត់​ក្រុម​អាល្លឺម៉ង់ RB Leipzig ក្នុង​លទ្ធផល ៧-០។ លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ Man City ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ប្រវត្តិ​ UEFA Champions League។

យ៉ាងណាមិញ លទ្ធផល ៧-០ មិនទាន់​ជា​លទ្ធផល​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិ​អឺរ៉ុប។ លទ្ធផល​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ក្របខ័ណ្ឌ​នេះ​គឺ លទ្ធផល ៨-០។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Opta Analyst

ជ័យជម្នះ ៨-០ ធ្លាប់​យក​បាន​ដោយ​ក្លឹប​ចំនួន ២ គឺ ក្លឹប Real Madrid និង​ក្លឹប Liverpool។

ក្លឹប Real Madrid យក​ឈ្នះ​ក្លឹប​ស៊ុយអែត Malmo FF ៨-០ កាល​ពី​ឆ្នាំ២០១៥។ ចំណែក​ឯ​ក្លឹប Liverpool ឈ្នះ​ក្លឹប​ទួរគី Besiktas ៨-០ កាល​ពី​ឆ្នាំ២០០៧៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់