• 2023-03-14 13:00:16
  • បាល់ទាត់

Hazard និង Ancelotti អត់​និយាយ​រក​គ្នា

  • 2023-03-14 13:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ស្លាប Eden Hazard បាន​សារភាព​ថា ខ្លួន និង​គ្រូ​បង្វឹក Real Madrid លោក Carlo Ancelotti អត់​និយាយ​រក​គ្នា។

ក្នុង​ថ្ងៃ​នេះ Hazard បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្លួន​គោរព​លោក Ancelotti ក៏​ប៉ុន្តែ​បាន​សារភាព​ថា​ខ្លួន និង​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​អត់​និយាយ​គ្នា។ Hazard មិន​បានបញ្ជាក់ពីមូលហេតុនោះទេ។

សល់​កុង​ត្រា​ជាង ១​ឆ្នាំ​ទៀត​ជាមួយ Real កីឡាករ Hazard បាន​និយាយ​ថា ខ្លួន​ចង់​បន្ត​នៅ​ Real ដល់​ចប់​កុងត្រា។ ការ​និយាយ​បែប​នេះ​ធ្វើ​ឡើង ក្រោយ​មាន​ការ​លេច​ឡើង​នូវ​ពាក្យ​ចចាមអារ៉ាម​ថា Real និង​ Hazard អាច​ចែក​ផ្លូវ​គ្នា​នា​ទី​ផ្សារ​រដូវ​ក្ដៅ​យ៉ាង​ខ្លី​ខាង​មុខ។

Hazard បាន​មក​ចូល​រួម​ជាមួយ Real ​ពី Chelsea កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ផ្ទេរ​មូលដ្ឋាន​ប្រមាណ​ជាង ១០០ លាន​អឺរ៉ូ។ ទោះ​ជា​យ៉ាង​ណា​ អាជីព​របស់​កីឡាករ​បែលហ្សិក​ហាក់​មិន​សូវ​ជោគជ័យ​ប៉ុន្មាន​ទេ​នៅ​ក្លឹប​អេស្ប៉ាញ។ Hazard បាន​ជួប​ប្រទះ​បញ្ហា​របួស​ជា​ច្រើន​លើក​ ដែល​នេះ​ធ្វើ​ឲ្យ​កីឡាករ​បាន​បង្ហាញ​ខ្លួន​ត្រឹម ៥១​ប្រកួត ហើយ​ស៊ុត​ចូល​ ៤ គ្រាប់​ឲ្យ​ Real Madrid ប៉ុណ្ណោះ​ក្នុងរយៈពេលជិត ៥​ ឆ្នាំកន្លងមក​នេះ។

លើក​ចុង​ក្រោយ​ក្នុង​រដូវ​កាល​នេះ​ដែល Hazard លេង​ឲ្យ Real គឺ​នៅ​ប្រកួត​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ឆ្នាំ​មុន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់