- 2023-03-07 13:13:45
- បាល់ទាត់
ភាគី Real និង ភាគី Hazard ជួបគ្នាអាទិត្យក្រោយដើម្បីពិភាក្សារឿងអនាគត
- 2023-03-07 13:13:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគី Real និង ភាគី Hazard ជួបគ្នាអាទិត្យក្រោយដើម្បីពិភាក្សារឿងអនាគត
ចន្លោះមិនឃើញ
ភាគី Real Madrid និងភាគីតំណាងកីឡាករ Eden Hazard នឹងជួបគ្នានាសប្ដាហ៍ក្រោយដើម្បីពិភាក្សាពីអនាគតរបស់ខ្សែប្រយុទ្ធបែលហ្សិក។
បើតាមអ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ភាគីទាំងសងខាងទំនងមានអារម្មណ៍ប្រហាក់ប្រហែលគ្នា ហើយដំណោះស្រាយរួមគឺ Hazard នឹងចែកផ្លូវជាមួយ Real នាខែមិថុនាខាងមុខ។
Hazard បានមកចូលរួមជាមួយ Real ពី Chelseaកាលពីខែកក្កដា ឆ្នាំ២០១៩ ក្នុងតម្លៃផ្ទេរមូលដ្ឋានប្រមាណជាង ១០០ លានអឺរ៉ូ។ ទោះជាយ៉ាងណា អាជីពរបស់កីឡាករបែលហ្សិកហាក់មិនសូវជោគជ័យប៉ុន្មានទេនៅក្លឹបអេស្ប៉ាញ។ Hazard បានជួបប្រទះបញ្ហារបួសជាច្រើនលើក ដែលនេះធ្វើឲ្យកីឡាករបានបង្ហាញខ្លួនត្រឹម ៥១ប្រកួត ហើយស៊ុតចូល ៤ គ្រាប់ឲ្យ Real Madrid ប៉ុណ្ណោះក្នុងរយៈពេលជិត ៥ ឆ្នាំកន្លងមកនេះ។
លើកចុងក្រោយក្នុងរដូវកាលនេះដែល Hazard លេងឲ្យ Real គឺនៅប្រកួតថ្ងៃទី ១១ ខែកញ្ញាឆ្នាំមុន៕