• 2023-01-18 11:05:00
  • ព័ត៌មាន

Klopp ចង់​បន្ត​ទុក Firmino ក្រោយ​មាន​ព័ត៌មាន​ថា ក្លឹប​ Ronaldo ចង់​បាន​កីឡាករ​រូប​នេះ

  • 2023-01-18 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Kloppអ្នក​ចាត់ការ​ក្លឹប Liverpool បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​រក្សា​ទុក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Roberto Firmino ស្រប​ពេល​ដែល​កុងត្រា​របស់​កីឡាករ​រូប​នេះ​កៀក​នឹង​ផុត​កំណត់។

កុងត្រា​របស់ Firmino នឹង​ផុត​នៅ​ឆ្នាំ២០២៣នេះ​ហើយ។ នៅ​ពេល​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr ដែល​ជា​ក្លឹប​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo កំពុង​តែ​លេង កំពុង​សម្លឹង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ លោក​ Klopp បាន​និយាយ​ថា៖ «ដូច​ខ្ញុំ​និយាយ​កាល​ពី​លើក​មុន​អញ្ចឹង​ ប្រាកដ​ណាស់ ខ្ញុំ​ចង់​រក្សា​ទុក​គេ [Firmino] នៅ​ជាមួយ​ក្លឹប»។

Firmino បាន​រួមរស់​ជាមួយ Liverpool តាំង​ពី​ឆ្នាំ២០១៥។ ចាប់​តាំង​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​បាន ៣៤៨ដង​ ហើយ​រក​បាន ១០៧គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់