/63a965433494c_1672045860_medium.jpg)
- 2022-12-26 12:26:54
- ព័ត៌មាន
ក្លឹបធំៗយ៉ាងតិច ៥ ចាប់អារម្មណ៍កីឡាករអង់គ្លេសកើតឆ្នាំ២០០៣ មួយរូប
- 2022-12-26 12:26:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបធំៗយ៉ាងតិច ៥ ចាប់អារម្មណ៍កីឡាករអង់គ្លេសកើតឆ្នាំ២០០៣ មួយរូប
ចន្លោះមិនឃើញ
ក្លឹបធំៗនៅអឺរ៉ុបយ៉ាងតិច ៥ កំពុងដៀងខ្សែភ្នែកចាប់អារម្មណ៍ខ្សែបម្រើក្លឹប Borussia Dortmund និងក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Jude Bellingham។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic។
ក្លឹបទាំង ៥នោះរួមមាន ក្លឹបមកពីទីក្រុងមេនឆេស្ទើរទាំងពីរគឺ City និង United ក្លឹបអង់គ្លេស Liverpool និង Chelsea ហើយក្លឹបអេស្ប៉ាញមកពីរាជធានីម៉ាឌ្រីដ Real Madrid។
សារព័ត៌មានមួយចំនួនបានចុះផ្សាយថា ខាង Dortmund មានបំណងចង់លក់កីឡាកររូបនេះក្នុងតម្លៃ ១៣០លានអឺរ៉ូ ឬ ប្រហាក់ប្រហែលនឹង ១៤០លានដុល្លារអាមេរិក។ យ៉ាងណាមិញ សាមីខ្លួននាពេលកន្លងទៅអះអាងថា ខ្លួននៅមិនទាន់គិតគូរឿងចាកចេញពី Dortmund នោះទេ។
Jude Bellingham កើតឆ្នាំ២០០៣ មានវ័យ ១៩ឆ្នាំ ចូលលេង Dortmund តាំងពីឆ្នាំ២០២០។ កីឡាកររូបនេះលេងបាន ១១២ប្រកួតហើយនៅ Dortmund ហើយត្រូវបានគេច្រើនតែអួតថា ពូកែចែកបាល់គេលេង៕