• 2022-11-10 10:57:32
  • បាល់ទាត់

Kloppថា​ នឹង​បន្ត​ខិត​ខំ​ដឹកនាំ​ Liverpool ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ម្ចាស់​​ក្លឹប​​យ៉ាង​ណា​ក្ដី​

  • 2022-11-10 10:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​ធ្វើ​ការ​និយាយ​ទៅ​កាន់​សារព័ត៌មាន​ក្នុង​​ថ្ងៃ​នេះ​ក្រោយ​ប្រកួត​ឈ្នះ​ Derby County ក្នុង​ក្របខ័ណ្ឌ​ EFL Cup ថា​ លោក​នៅ​តែ​បន្ត​ខិត​ខំ​ដឹកនាំ​ក្លឹប​ Liverpool ដដែល​​ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ម្ចាស់​ក្លឹប​​យ៉ាង​ណា​ក្ដី​។

លោក​ Klopp បាន​និយាយ​ថា​៖" អ្វី​ដែល​ខ្ញុំ​ទទួល​បាន​មក​ទល់​នឹង​ពេល​នេះ​គឺ​ម្ចាស់​ក្លឹប​គាត់​កំពុង​រក​អ្នក​វិនិយោគ​មក​ទិញ​ក្លឹប​នេះ​។ គំនិត​ហ្នឹង​ល្អ​ ខ្ញុំ​ពេញ​ចិត្ត​នឹង​គំនិត​នេះ​។ ទោះ​ជា​រឿង​នេះ​កើត​ឡើង​ក្ដី​ វា​មិន​រំខាន​ដល់​ការ​ត្រៀម​ដឹកនាំ​របស់​ខ្ញុំ​នោះ​ទេ​។ កីឡាករ​ទាំង​អស់​ ពួក​គេ​មិន​សួរ​នាំ​រឿង​ហ្នឹង​ផង​ ហើយ​សម្រាប់​ខ្ញុំ​វិញ​គឺ​ថា​រឿង​ហ្នឹង​គ្មាន​អី​ទេ​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​នឹង​ FSG (ក្រុមហ៊ុន Frenway Sport Group ដែល​ជា​ម្ចាស់​ក្លឹប​ Liverpool) ខ្ញុំ​ពេញ​ចិត្ត​នឹង​របៀប​ធ្វើ​ការ​ពួក​គេ​ តែ​បើ​មាន​ការ​ប្រែប្រួល​ផ្លាស់​ប្ដូរ​ម្ចាស់​ក្លឹប​ ខ្ញុំ​នឹង​នៅ​តែ​បន្ត​ខិត​ខំ​ដឹកនាំ​ក្លឹប​នេះ​អញ្ចឹង​ ព្រោះ​វា​មិន​មាន​អី​ពាក់ព័ន្ធ​គ្នា​រវាង​រឿង​ទាំង​នេះ​ទេ​ "។

បើ​តាម​ព័ត៌មាន​ជា​ច្រើន​ នៅ​ខណៈ​នេះ​ FSG ចង់​លក់​ Liverpool ដោយ​តម្លៃ​ក្លឹប​នេះ​ក្នុង​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​តម្លៃ​ប្រមាណ​ ៥ពាន់​លាន​ដុល្លារ​ ខណៈ​ក្រុម​ហ៊ុន​នេះ​ទិញ​ក្លឹប​នេះ​កាល​ពី​ឆ្នាំ​២០១០ គឺ​មាន​តម្លៃ​ប្រមាណ​៣០០លាន​ផោន​ប៉ុណ្ណោះ​។

សម្រាប់​រដូវកាល​នេះ​ Liverpool ហាក់​មិន​សូវ​មាន​លទ្ធផល​វិជ្ជមាន​ក្នុង​ការ​ប្រកួត​ប៉ុន្មាន​នោះ​ទេ​ជា​ពិសេស​គឺ​នៅ​ Premier League ដោយ​ក្លឹប​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៨ មាន​១៩ពិន្ទុ​ រី​ឯ​ Arsenal ក្រុម​ឈាន​មុខ​ក្នុង​លីគ​ មាន​៣៤ពិន្ទុ​ឯណោះ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់