- 2022-11-09 05:01:09
- បាល់ទាត់
កាតាជាប្រទេសអាស៊ីទី៣ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup
- 2022-11-09 05:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាតាជាប្រទេសអាស៊ីទី៣ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup
ចន្លោះមិនឃើញ
ប្រទេស
កាតាបានក្លាយជាប្រទេសក្នុងតំបន់អាស៊ីទី៣ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ World Cup បន្ទាប់ពីជប៉ុននិងកូរ៉េខាងត្បូងធ្លាប់សហការគ្នាម្ដងកាលពីឆ្នាំ២០០២។ ហើយនេះក៏ជាលើកដំបូងដែល World Cup ធ្វើក្នុងទឹកដីនៃពិភពអារ៉ាប់ដែលនឹងត្រៀមប្រកួតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ។
សហព័ន្ធ
មិនចាំបាច់ប្រកួតជម្រុះដូចប្រទេសផ្សេងៗក្នុងតំបន់អាស៊ីឡើយ (AFC) ឡើយ កាតាទទួលបានកៅអីឡើងមកលេង World Cup ដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ។ ពួកគេបានស្ថិតនៅពូល A រួមជាមួយអេក្វាឌ័រ សេណេហ្គាល់និងហុល្លង់។ ពួកគេត្រូវប្រកួតបើកឆាកដំបូងបំផុតទល់នឹងអេក្វាឌ័រនៅថ្ងៃទី២០ ខែវិច្ឆិកា ក្នុងកីឡដ្ឋាន Al Bayt Stadium។
ប្រវត្តិក្នុង World Cup
១៩៧៨ គឺជាឆ្នាំដែលកាតាចូលរួមប្រកួតជម្រុះ World Cup ដំបូងបំផុត។ យ៉ាងណាមិញ បន្ទាប់ពីធ្លាប់ចូលរួមប្រកួតជម្រុះ១១ព្រឹត្តិការណ៍កន្លងទៅ កាតាមិនដែលបានឡើងមកលេងនៅជុំចុងក្រោយនោះទេ។ ២០២២គឺជាឆ្នាំប្រវត្តិសាស្ត្រដែលកាតាបានឡើងមកលេងនៅ World Cup ជុំចុងក្រោយ ក្រោយទទួលបានកៅអីក្នុងនាមជាម្ចាស់ផ្ទះ។
កីឡាករសំខាន់
ខ្សែប្រយុទ្ធរបស់ក្លឹប Al-Sadd កីឡាករ Hassan Al-Haydos គឺជាប្រធានក្រុមនិងជាកីឡាករដ៏សំខាន់ក្នុងក្រុមជម្រើសជាតិកាតា។ បច្ចុប្បន្នរូបគេជាកីឡាករដែលបង្ហាញខ្លួនឲ្យជម្រើសជាតិបានច្រើនជាងគេបំផុត១៦៩ប្រកួត រកបាន៣៦គ្រាប់។
ស្នាដៃក្នុងក្រុមជម្រើសជាតិកីឡាករវ័យ៣១ឆ្នាំធ្លាប់ជួយកាតាឈ្នះពាន AFC Asian Cup ម្ដងឆ្នាំ២០១៩ ពេលនោះឈ្នះជប៉ុន ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពាន Gulf Cup of Nations កាលពីឆ្នាំ២០១៤។
ឯកសណ្ឋាន
អាវរបស់កាតាត្រូវបានផលិតដោយក្រុមហ៊ុន Nike ដោយអាវក្នុងដីមានពណ៌ក្រមក្រមៅ ឡូហ្គោរបស់ក្រុមជម្រើសជាតិដាក់ចំកណ្ដាល ហើយដៃអាវមានរូបបន្លាស្រួចយកលំនាំតាមទល់ជាតិរបស់ពួកគេ។ ចំណែកអាវក្រៅដីមានពណ៌សឡូហ្គោក្រុមត្រូវបានប្ដូរមកខាងឆ្វេងវិញ៕