• 2022-09-13 13:29:43
  • បាល់ទាត់

មេ​ Ajaxថា​ នឹង​យក​គំរូ​តាម​ Man Utd ដើម្បី​តទល់នឹង​ Liverpool ក្នុង​ប្រកួត​ UCL យប់​នេះ​

  • 2022-09-13 13:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Alfred Schreuder គ្រូ​បង្គោល​ក្លឹប​ Ajax បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​នឹង​មើល​គំរូ​តាម​ក្លឹប​ Manchester United ដើម្បី​តទល់នឹង​ក្លឹប​ Liverpool ក្នុង​ប្រកួត​ UEFA Champions League យប់​នេះ​។

លោក​ Schreuder បាន​និយាយ​ថា​៖" ខ្ញុំ​បាន​មើល​គំរូ​ប្រកួត​របស់​ Man Utd មើល​ៗ​ពួក​គេ​ធ្វើ​អ្វី​ខ្លះ​បាន​ឈ្នះ​។​ និយាយ​ទៅ​ពួក​គេ​មាន​ចំណុច​មួយ​ចំនួន​ដែល​បាន​ធ្វើ​ ហើយ​ត្រូវ​នឹង​យើង​។ យើង​ត្រូវ​ឲ្យ​រហ័ស​ជា​មួយ​បាល់​បន្តិច​ក្នុង​ការ​ប្រកួត​ជាមួយក្រុម​អញ្ចឹង​ៗ។ យើង​ត្រូវ​មាន​ភាព​ជឿជាក់​ថា​អាច​ធ្វើ​បាន​។ ភាព​ជឿជាក់​គឺ​សំខាន់​ បើ​យើង​មាន​វា​ ច្បាស់​ណាស់​យើង​នឹង​មាន​ឱកាស​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​គិត​ថា​ Klopp គាត់​នឹង​ឲ្យ​កីឡាករ​របស់​គាត់​លេង​បែប​ទម្រង់​ការពារ​ខ្លាំង​ជាង​មុន​ទៀត​។ អ្នកដឹកនាំ​ក្រុម​ដូច​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ បើ​យើង​ដឹក​អត់​ល្អ​ ច្បាស់​ជា​មាន​រឿង​រ៉ាវ​។ យ៉ាង​ណា​យើង​នឹង​ព្យាយាម​លេង​បែប​ទម្រង់​របស់​យើង​។ យើង​ត្រូវ​តែ​មាន​ភាព​ជៀជាក់​ ទើប​មាន​ឱកាស​ បើ​អត់​ទេ​ ច្បាស់​ជា​យ៉ាប់​ហើយ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Man Utd ធ្លាប់​ Liverpool ២-១ ក្របខ័ណ្ឌ​ PL កាល​ពី​ខែ​មុន​។ សម្រាប់​ក្នុង​ការ​ប្រកួត​ UCL យប់​នេះ​ Liverpool នឹង​ប៉ះ​ Ajax ដោយ​ Liverpool មិន​ទាន់​ឈ្នះ​១ដង​ទេ​ក្នុង​ប្រកួត​នេះ​ រី​ឯ  Ajax ធ្លាប់​ឈ្នះ​បាន​១ដង​ហើយ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី