• 2022-09-08 03:12:00
  • បាល់ទាត់

Klopp ជឿ​ថា ខ្លួន​​នឹង​មិន​ជួប​រឿង​អាក្រក់​ដូច​​លោក Tuchel ឡើយ ក្រោយ​ចាញ់​ធ្ងន់​ក

  • 2022-09-08 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​បរាជ័យ​ធ្ងន់​ក​ ក្រោម​​ថ្វី​ជើង​របស់ Napoli លទ្ធផល ៤-១ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ Champions League កាល​ពី​យប់​មិញ។

​​លោក Jurgen Klopp ដែល​បរាជ័យ​​៣​ប្រកួត​ចុងក្រោយ​ក្នុង​​ទឹក​ដី​របស់ Napoli ក្នុង​នាម​ជា​អ្នក​ចាត់​ការ បាន​ដើរ​​ទៅ​សុំទោស​អ្នក​គាំទ្រ​របស់ Liverpool ក្រោយ​ក្រុម​របស់​ខ្លួន​​ចាញ់​ច្រើន​គ្រាប់។ ៤​គ្រាប់​របស់ Napoli រក​បាន​ដោយ​កីឡាករ Piotr Zielinski ២​គ្រាប់​​ម្នាក់​ឯង, Andre-Frank Anguissa និង Giovanni Simeone រក​បាន​ម្នាក់​មួយ​គ្រាប់​ដូច​គ្នា។

ខ្សែ​ប្រយុទ្ធ Luiz Diaz ជា​អ្នក​រក​​បាន​មួយ​គ្រាប់​សង​វិញ​ឲ្យ​ហង្សក្រហម។ ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Klopp បាន​និយាយ​ថា ការ​ហោះ​ពី​ Liverpool មក​កាន់ Napoli មាន​ចម្ងាយ​ឆ្ងាយ ហើយ​​ជា​យប់​ក៏​គួរ​ឲ្យ​ខកចិត្ត ដូច្នេះ​លោក​ត្រូវ​តែ​សុំទោស​អ្នក​គាំទ្រ។ Napoli គេ​លេង​បាន​ល្អ ចំណែក​ឯ Liverpool លេង​មិន​សូវ​ល្អ នេះ​ជា​រឿង​ជាក់​ស្ដែង។

សាកសួរ​​តើ​លោក Klopp បារម្ភ​ខ្លាច​ក្លឹប​បណ្ដេញ​ចេញ​​ពី​តួ​នាទី​ដែរ​ទេ បន្ទាប់​ពី​ចាញ់​ច្រើន​បែប​នេះ? បុរស​សញ្ជាតិ​អាល្លឺម៉ង់​ឆ្លើយ​ថា ក្លឹប​​មាន​ម្ចាស់​ប្រភេទ​ផ្សេង​គ្នា។ ម្ចាស់​ក្លឹប​របស់ Liverpool មាន​​ភាព​ស្ងប់ស្ងាត់ ហើយ​រំពឹង​លោក​ក្នុង​ការ​រៀបចំ​ស្ថានភាព និង​មិន​រំពឹង​​អ្នក​ណា​ផ្សេង​ឡើយ។ សំនួរ​បែប​នេះ​លេច​ចេញ​ឡើយ ដោយ​សារ​តែ Chelsea ទើប​តែ​បណ្ដេញ​លោក Tuchel ចេញ​ពី​តំណែង​ក្រោយ​ចាញ់ Dinamo Zagreb៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់