• 2022-08-31 11:51:36
  • បាល់ទាត់

Aubameyang ​អាច​នឹង​សម្រាក​៣សប្ដាហ៍​ ព្រោះ​ត្រូវ​ក្រុម​ចោរ​វាយ​របួស​​ថ្គាម​

  • 2022-08-31 11:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Pierre-Emerick Aubameyang អាច​នឹង​សម្រាក​៣សប្ដាហ៍​ ដោយ​សារ​ត្រូវ​បាន​ក្រុម​ចោរ​វាយ​ឲ្យ​របួស​ថ្គាម​ ក្នុង​កំឡុង​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​កីឡាករ​រូប​នេះ​នៅ​ទី​ក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ កន្លង​ទៅ​នេះ​។

នៅ​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ​ Aubameyang និង​ប្រពន្ធ​របស់​គេ​មិន​មាន​របួស​ធ្ងន់ធ្ងរ​ឡើយ​ គ្រាន់​តែ​ត្រូវ​បាន​ចោរ​វាយ​ និង​ប្លន់​យក​គ្រឿង​អលង្ការ​ពី​ព្រោះ​គេ​ប៉ុណ្ណោះ​។

ក្រុម​ចោរ​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​គ្នា​យ៉ាង​តិច​ ៤នាក់​ដោយ​សុទ្ធ​តែ​ពាក់​ស្រោម​មុខ​ ហើយ​បាន​រត់​គេច​តាម​ឡាន​មួយ​គ្រឿង​ ក្រោយ​ប្រព្រឹត្ត​សកម្មភាព​ប្លន់​រួច​ ដោយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ថែម​។

ទោះ​គេ​នឹង​សម្រាក​ព្យាយាម​បញ្ហា​ថ្គាម​រយៈពេល​៣សប្ដាហ៍​ក្ដី​ ប៉ុន្តែ​រឿង​ចរចា​សិក្សា​លើ​លទ្ធភាព​ចាកចេញ​ពី​ Barcelona មក​កាន់​ Chelsea គឺ​នៅ​តែ​បន្ត​ដដែល​៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី