• 2022-07-29 13:30:39
  • បាល់ទាត់

Kloppថា​ Liverpool ត្រូវ​ធ្វើ​បែប​នេះ​ ក្រោយ​អស់​ពី​ Mane

  • 2022-07-29 13:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jorgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Sadio Mane ចាកចេញ​ទៅ​កាន់​ Bayern Munich ក្រុម​របស់​លោក​ត្រូវ​តែ​ខិត​ខំ​សហការ​គ្នា​ជា​ធ្លុង​មួយសារ​ជា​ថ្មី​​នឹង​កីឡាករ​ដែល​កំពុង​មាន​វត្តមាន​ស្រាប់​នៅ​ក្លឹប​លោក​។

លោក​ Klopp បាន​និយាយ​ថា​៖" ពិត​ប្រាកដ​ណាស់​ យើង​មាន​ការ​ផ្លាស់​ប្ដូរ​តិច​តួច​នៅ​ក្នុង​ក្រុម​បន្ទាប់​ពី​យើង​បាន​បាត់​ Mane ចេញ​ទៅ​ដែល​ជា​កីឡាករ​ម្នាក់​ស្ថិត​ក្នុង​ជម្រើស​ដំបូង​ជា​និច្ច​នៅ​ក្នុង​ក្លឹប​យើង​អស់​រយៈពេល​៦ឆ្នាំ​ចុង​ក្រោយ​នេះ​។ យ៉ាង​ណា​ក្ដី​រឿង​ក្នុង​បាល់ទាត់​តែ​អញ្ចឹង​ឯង​។ យើង​មិន​អាច​នៅ​ជាមួយ​ក្រុម​តែ​មួយ​ជារៀង​រហូត​បាន​ទេ​ "។

លោក​បន្ត​ថា​៖" និយាយ​ទៅ​យើង​ត្រូវ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ ព្រោះ​ពេល​ Mane មក​ប្រាប់​យើង​ថាចង់​ទៅ​ធ្វើ​នូវ​ការ​ប្រកួត​ប្រជែង​បទពិសោធន៍​ថ្មីព្រោះ​តែ​កន្លង​មក​នេះ​នៅ​ Liverpool គឺ​គ្រប់គ្រាន់​សម្រាប់​គេ​ហើយ​នោះ​ អញ្ចឹង​ពួក​យើង​ក៏​យល់​ព្រម​ ហើយ​ក៏​ត្រូវ​ធ្វើ​តាម​ហ្នឹង​ផង​ដែរ​។ ដូច្នេះ​យើង​ក៏​ត្រូវការ​ពេល​គ្រប់​គ្រាន់​សម្រាប់​រៀប​ចំ​ធ្វើ​រឿង​ហ្នឹង​ផង​ដែរ​ ហើយ​យើង​ក៏​បាន​ធ្វើ​វា​ដូច​ដែល​មើល​ឃើញ​អញ្ចឹង​។ ហើយ​ឥឡូវ​នេះ​អ្វី​ដែល​ចាំបាច់​របស់​យើង​ គឺ​ត្រូវ​​តែ​ខិត​ខំ​សហការ​គ្នា​ជា​ធ្លុង​មួយ​សារជា​ថ្មី​នឹង​កីឡាករ​ដែល​កំពុង​មាន​វត្តមាន​ស្រាប់​នៅ​ក្លឹប​យើង​នេះ​។ រឿង​នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​យើង​ត្រូវ​ធ្វើ​ជា​ប្រចាំ​ "។

ក្រោយ​ Mane ចេញ​ទៅ​ Bayern ខាង​ Liverpool ក៏​បាន​នាំ​យក​ Darwin Nunez ពី​ Benfica ដើម្បី​ជំនួស​ផង​ដែរ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់