• 2022-06-17 12:27:38
  • បាល់ទាត់

គ្រូ​បង្វឹក​បែលហ្សិក​ថា​ នៅ​រដូវកាល​ថ្មី​អ្នក​គាំទ្រ​ Real នឹងឃើញ​​ Hazard ថ្មី​ប្លែក​ខុស​ពី​រដូវកាល​មុនៗ​

  • 2022-06-17 12:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Roberto Martinez គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​បែលហ្សិក​បាន​និយាយ​នៅ​ក្នុង​សម្ភាសន៍​ជា​មួយ​ប៉ុស្តិ៍​វិទ្យុ​ El Larguero កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នៅ​រដូវកាល​ថ្មី​នេះ​ អ្នក​គាំទ្រ​ Real Madrid នឹង​ឃើញ​ Eden Hazard ថ្មី​ប្លែក​ខុស​ពី​រដូវកាល​មុនៗ​។

លោក​ Martinez បាន​និយាយ​ថា​៖" Eden Hazard កំពុង​តែ​ស្ថិត​ក្នុង​ពេល​ដ៏​ល្អ​បំផុត​ហើយ​នៅ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គេ​។ ខ្ញុំ​ភ្ញាក់ផ្អើល​មែន​ទែន​នៅ​ពេល​ឃើញ​កាយ​ស្មារតី​ និង​កាយ​សម្បទា​ល្អ​នៅ​ក្នុង​ខែ​មិថុនា​នេះ​។ អ្នកគាំទ្រ​ Real Madrid ប្រាកដ​ណាស់​នឹង​ឃើញ​ Hazard ថ្មី​ប្លែក​ខុស​ពី​រដូវកាល​មុនៗ​មិន​ខាន​ទេ​ "។

តាំង​ពី​ Chelsea មក​ Real Madrid តាំង​ពី​ឆ្នាំ​២០១៩មក​ Hazard ហាក់​ដូច​ជា​មិន​សូវ​ជា​ជោគជ័យ​ដោយ​សារ​តែ​មាន​របួស​ជាប់​ញឹកញយ​ពេក​។ ក្នុង​រយៈពេល​៣ឆ្នាំ​កន្លង​ទៅ​នេះ​ គេ​ចូល​លេង​ឲ្យ​ Real បាន​៦៦ប្រកួត​ និង​ស៊ុត​ចូល​៦គ្រាប់​។

យ៉ាង​កាល​ពី​ចុង​រដូវកាល​ឆ្នាំ​២០២១/២២ បន្ទាប់​ពី​គេ​របួស​គេ​ធានា​សះ​ស្បើយ​បាន​ល្អ​ Hazard បាន​សន្យា​ទៅ​ដល់​អ្នកគាំទ្រ​ Real ទាំង​អស់​ថា​នឹង​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ប្លែក​ភ្នែក​ និង​ខំ​ឲ្យ​អស់​លទ្ធផល​ដើម្បី​អ្នក​ទាំង​អស់​គ្នា​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់