• 2022-05-31 02:49:59
  • បាល់ទាត់

លេច​រឿង Liverpool ធ្លាប់​ចង់​បាន Son ដើម្បី​ត្រៀម​ជំនួស Salah ឬ Mane ពេល​ដែល​ចេញ

  • 2022-05-31 02:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Liverpool ធ្លាប់​បាន​ពិចារណា​​ក្នុង​ការ​ដេញ​ថ្លៃ​​សម្រាប់​ Son Heung-min ក្នុង​រដូវ​កាល​នេះ ប្រសិន​បើ Spurs មិន​មាន​កៅអី​ទៅ​លេង​នៅ Champions League។

អ្នក​ចាត់​ការ​ Jurgen Klopp ត្រូវ​បាន​រាយការណ៍​បាន​កំណត់​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង​របស់ Spurs ជា​​បេក្ខភាព​ក្នុង​ការ​ជំនួស​កន្លែង​របស់ Sadio Mane ឬ Mohamed Salah ប្រសិន​បើ​ពួក​គេ​ចាកចេញ​ពី Anfield។ យោង​តាម Football.London ឲ្យ​ដឹង​ថា Liverpool បាន​រៀបចំ​ក្នុង​ការ​ដេញ​ថ្លៃ​សម្រាប់ Son ប្រសិន​បើ Spurs មិន​បាន​លេង​នៅ UCL ឆ្នាំ​ក្រោយ។

យ៉ាងណាមិញ បន្ទាប់​ពី​ Son រក​បាន​២៣​គ្រាប់​ឈ្នះ​ស្បែក​ជើង​មាស និង​ជួយ Spurs បាន​លេង​នៅ UCL ហង្សក្រហម​​ក៏​បាន​បញ្ចប់​ការ​ចាប់​អារម្មណ៍​របស់​ពួក​គេ។ Son ទើប​តែ​បន្ថែម​កុងត្រា​ជាមួយ Spurs រហូត​ដល់​ឆ្នាំ​២០២៥​កាល​ពី​ឆ្នាំ​មុន។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​ក្លឹប​ណា​ចង់​បាន​កីឡាករ​របស់​ខ្លួន Spurs អាច​នឹង​ទាមទារ​តម្លៃ​ខ្លួន​ខ្លាំង។

Son រក​បាន​គ្រាប់​បាល់​ទាំង​ក្នុង​និង​ក្រៅ​ដី​ទល់​នឹង Liverpool កាល​ពី​រដូវ​កាល​មុន។ ​គេ​ថែម​ទាំង​​បាន​ជួយ​លោក Conte ប្រជែង​បាន​ Top 4 ពី​ក្រុម Arsenal នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ក្នុង​លីគ​មាន​ឱកាស​ទៅ​លេង​នៅ Champions League រដូវ​កាល​ក្រោយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី