- 2022-05-26 08:09:29
- បាល់ទាត់
Owen ហ៊ានទាយថា ជួបគ្នាលើកនេះ Liverpool អាចស៊ី Real ដល់ទៅ ៣-០
- 2022-05-26 08:09:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Owen ហ៊ានទាយថា ជួបគ្នាលើកនេះ Liverpool អាចស៊ី Real ដល់ទៅ ៣-០
ចន្លោះមិនឃើញ
អតីតជម្រើសជាតិអង់គ្លេស Michael Owen បានធ្វើការទស្សន៍ទាយជំនួបវគ្គផ្ដាច់ព្រ័ត្រ Champions League ថា Liverpool អាចរកបាន៣គ្រាប់ទល់នឹង Real Madrid។
Owen គឺជាអតីតកីឡាកររបស់ Liverpool ដែលធ្លាប់រកបាន១៥៨គ្រាប់ក្នុងការបង្ហាញខ្លួន២៩៧ប្រកួត មុនពេលផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ២០០៤។ ប៉ុន្តែក្នុងជំនួបរវាងក្លឹបចាស់របស់គេទាំង២ក្រុមដែលនឹងត្រូវលេងនៅចុងសប្ដាហ៍នេះ Owen មើលឃើញ Liverpool មានប្រៀបឈ្នះច្រើនជាង។
និយាយមុនការប្រកួត បុរសវ័យ៤២ឆ្នាំបានលើកឡើងថា លោកយល់ឃើញ Liverpool ល្អជាង Madrid ហើយតាមការទស្សន៍ទាយរបស់លោក ហង្សក្រហមអាចឈ្នះ ៣-១ ឬ ៣-០ ។ ហេតុផលលោកមើលឃើញថា Liverpool ជាក្រុមមិនធម្មតានាពេលបច្ចុប្បន្ន ដូច្នេះអាចមានប្រៀបជាង Real។
Madrid បានលេងវាយបកយ៉ាងល្អដើម្បីជួយសង្គ្រោះខ្លួនឯងទល់នឹង Manchester City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយ Karim Benzema បានកម្ទេចបេះដូងរបស់ Chelsea ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ចំណុចនេះ Owen បន្ថែមថា Madrid ទើបតែធ្វើបានរឿងអស្ចារ្យមុនបានឡើងមកកាន់ផ្ដាច់ព្រ័ត្រ។ ពួកគេជឿជាក់អាចចារឈ្មោះខ្លួនឯងលើពាន ប៉ុន្តែ Liverpool មានបទពិសោធន៍និងល្អជាង៕