• 2022-05-18 13:12:10
  • បាល់ទាត់

Liverpool ឬ​ Man City ជា​ជើងឯក​ PL ស្ថិត​លើ​ប្រកួត​ក្នុង​សប្ដាហ៍​នេះ​ ខណៈ Kloppថា​ មិន​ចុះចាញ់​​​ និង​ខំ​ប្រឹង​

  • 2022-05-18 13:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​ Premier League រដូវកាល​ឆ្នាំ​២០២១/២២ កំពុង​តែ​ក្ដៅ​គគុក​ ដោយ​ក្នុង​ពេល​នេះ​​ក្លឹប​ Manchester City ជា​ក្លឹប​នាំ​មុខ​ក្នុង​តារាង​ប្រកួត​លីគកំពូល​នេះ​មាន​ ៩០ពិន្ទុ​ រី​ក្លឹប​ Liverpool ជា​ក្លឹប​នាំ​មុខ​បន្ទាប់​មាន​ ៨៩ពិន្ទុ​ ខណៈ​ក្លឹប​ទាំង​ពីរ​នៅ​សល់​មួយ​ប្រកួត​ចុង​ក្រោយ​ ក្នុង​សប្ដាហ៍​នេះ​ ទើប​អាច​សម្រេច​ថា​អ្នក​ណា​ជា​ជើង​ឯក​ពាន​នេះ​។

ទាក់ទង​នឹង​រឿង​ លោក​ Jurgen Klopp អ្នក​ចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​ក្រោយ​ឈ្នះ​ Southampton ២-១ កាល​ពី​យប់​មិញថា​ លោក​មិន​បោះបង់​ឱកាស​នោះ​ទេ​ និង​ខិត​ខំ​ប្រឹង​ប្រែង​ព្យាយាម​គ្រប់​បែប​ក្នុង​ប្រកួត​នៅ​សប្ដាហ៍​ចុង​ក្រោយ​នេះ​។

លោក​ Klopp បាន​និយាយ​ថា​៖" យើង​មិន​ដែល​ចុះ​ចាញ់​ បោះ​បង់​ឱកាស​នោះ​ទេ​ យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​។ វា​ការ​ប្រកួត​លើ​ដី​របស់​យើង​ចុង​ក្រោយ​នៃ​រដូវកាល​នេះ​។ បរិយាកាស​ក្នុង​ប្រកួត​ហ្នឹង​ច្បាស់​ជា​អស្ចារ្យ​ណាស់​ អញ្ចឹង​យើង​ប្រើ​វា​ ដើម្បី​ខិត​ខំ​ប្រកួត​។ បាល់ទាត់​ពេល​ខ្លះ​គឺ​ហេង​សយ​ តែ​យ៉ាង​ចាំមើលៗ​ ហើយ​យើង​នឹង​ខិត​ខំ​ "។

Liverpool នឹង​ត្រូវ​ប៉ះ​នឹង​ Wolves រី​ឯ​ Man City នឹង​ត្រូវប៉ះ​នឹង​ Aston Villa ក្នុង​ប្រកួត​ PL ចុង​ក្រោយ​នៃ​រដូវកាល​នេះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់