• 2022-05-13 12:03:57
  • បាល់ទាត់

Salahថា​ គេ​ជា​កីឡាករ​ឆ្នើម​​ជាង​គេ​លើ​លោក​ ដោយ​មើល​តែ​ចំនួន​ស៊ុត​ចូល​អាច​បញ្ជាក់​បាន​​

  • 2022-05-13 12:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Mohamed Salah បាន​និយាយ​ទៅកាន់​ BeIN Sports ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ជា​កីឡាករ​ឆ្នើម​ជាង​គេ​លើ​លោក​ ក្នុង​តំបន់​ដែល​គេ​លេង​ ដោយ​មើល​តែ​ចំនួន​ស៊ុត​ចូល​អាច​បញ្ជាក់​បាន​។

Salah បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ដែល​ស្ដាប់​អ្វីៗ​ទាំង​អស់​ដែល​និយាយ​ពី​ខ្ញុំ​ អ្វី​ដែល​ខ្ញុំ​តែង​តែ​ព្យាយាម​ធ្វើ​រហូត​មក​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រកួត​របស់​ខ្ញុំ​កាន់​តែ​ល្អ​ សាក​អ្វី​ៗថ្មីៗ​ និង​ប្លែកៗ​ "។

ខ្សែ​ប្រយុទ្ធ​ Liverpool រូប​នេះ​ថា​៖" ប្រសិន​ជា​ប្រៀបធៀប​ខ្ញុំ​នឹង​កីឡាករ​ក្នុង​តំបន់​លេង​ដូច​ខ្ញុំ​ ដោយ​មិន​សំដៅ​តែ​លើ​ក្រុម​ខ្ញុំ​នោះ​ តែ​ជា​ទូទៅ​តែ​ម្ដង​គឺ​ខ្ញុំ​ឆ្នើម​ជាង​គេ​ ដោយ​មើល​តែ​គ្រាប់​ស៊ុត​ចូល​ទៅ​អាច​បញ្ជាក់​បាន​។ យ៉ាង​ណា​ខ្ញុំ​នៅ​តែ​បន្ត​ខិត​ខំ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ "។

Salah ក្នុង​រដូវកាល​នេះ​គឺ​ចូល​លេង​ឲ្យ​ Liverpool បាន​៤៨ប្រកួត​ និង​ស៊ុត​ចូល​៣០គ្រាប់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម