• 2022-05-04 03:39:11
  • បាល់ទាត់

Villarreal ​ហៅ​អាជ្ញាកណ្ដាល​យប់មិញ ​ថា​នៅ​ស្ទើរ​មិន​សម​កាត់​ក្ដី​ប្រកួត​សំខាន់​

  • 2022-05-04 03:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Fernando Roig Negueroles ​ប្រធាន​ប្រតិបត្តិ​របស់​ក្លឹប Villarreal ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជាមួយ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​យប់មិញ​ជា​ខ្លាំង ព្រោះ​លោក​មើល​ឃើញ​ចំណុច​មិន​សមរម្យ​ច្រើន។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ក្រុម Villarreal ​បាន​នាំ​មុខ ២-០ ​នៅ​តង់​ទី​១ តែ​ឈាន​ដល់​តង់​ទី​២​ក្រុម Liverpool ​ក៏​សម្រុក​បាន​៣​គ្រាប់​វិញ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត Villarreal ​ចាញ់ ២-៣ ​ហើយ​សរុប​ទាំង​ពីរ​ជើង​ទី ២-៥ ​ឯ​ណោះ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL ​នេះ​ទៅ ​លោក Negueroles ​បាន​ចេញ​មក​និយាយ​ចំ​ៗ​ឈ្មោះ​តែ​ម្ដង។ ​លោក ចោទ​អាជ្ញាកណ្ដាល ​Makkelie ​ថា​កាត់​ក្ដី​មិន​សរម្យ ​ឬ​សមត្ថភាព​នៅ​មាន​កម្រិត​នៅ​ឡើយ។

“វា​ជា​ការ​សម្រេច​ចិត្ត​ពិន័យ​ដ៏​ហួស​ចិត្ត​មួយ​។ អាជ្ញាកណ្ដាល ​មិន​ទាន់​មាន​កម្រិត​ដល់​សម្រាប់​ការ​ប្រកួត​នេះ​ទេ​។ ខ្ញុំ​មិន​ឃើញ​ការ​បកស្រាយ​ណា​មួយ​ឱ្យ​សម​ហេតុផល​ឡើយ អាជ្ញាកណ្ដាល​ពិត​ជា​អាក្រក់​ណាស់។ ​វា​មិន​មែន​ជា​លេស​ឡើយ ​ព្រោះ​ពួកគេ​ល្អ​ជាង​យើង​ហើយ​អាច​ឈ្នះ​ច្រើន​ជាង​នេះ ប៉ុន្តែ​អាជ្ញាកណ្ដាល​នេះ​មិន​ទាន់​ដល់​ស្ដង់ដារ​សម្រាប់​ពេល​នេះ​ឡើយ”៕

ប្រភព៖ Marca អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម