- 2022-04-08 07:01:22
- បាល់ទាត់
ប្រេស៊ីលចង់បាន Guardiola ទៅដឹកនាំដើម្បីបំពេញទម្រង់ Tiki-taka ក្នុងជម្រើសជាតិ
- 2022-04-08 07:01:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេស៊ីលចង់បាន Guardiola ទៅដឹកនាំដើម្បីបំពេញទម្រង់ Tiki-taka ក្នុងជម្រើសជាតិ
ចន្លោះមិនឃើញ
បុរសខ្លាំងខាងទម្រង់លេង Tiki-taka លោក Pep Guardiola ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលទាក់ទងឲ្យទៅដឹកនាំ ដោយហ៊ានឲ្យថ្លៃឈ្នួល១០លានផោនក្នុងមួយឆ្នាំ។
ប្រេស៊ីលនឹងត្រូវប្រជែងជាមួយជម្រើសជាតិហុល្លង់ដែលកំពុងចង់បាន Guardiola ដូចគ្នា ពេលដែលលោកបញ្ចប់ការងារជាមួយ Manchester City។ កុងត្រារបស់អ្នកចាត់ការវ័យ៥១ឆ្នាំជាមួយ City នៅសល់រហូតដល់ឆ្នាំ២០២៣ ហើយគម្រោងនៅពេលខាងមុខលោកចង់សាករសជាតិទៅដឹកនាំក្រុមជម្រើសជាតិវិញម្ដង។
ប្រេស៊ីលគឺជាក្រុមជម្រើសជាតិមួយដែលលោក Guardiola ធ្លាប់បង្ហាញការចាប់អារម្មណ៍និងសរសើរ។ គ្រូបច្ចុប្បន្នរបស់ប្រេស៊ីលលោក Tite បានប្រកាសរួចមកហើយថា លោកនឹងលាលែងចេញពីតំណែងពេលដែលបញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២នៅប្រទេសកាតា។
សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានចុចឈ្មោះលោក Guardiola ជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់លោក Tite។ ប្រេស៊ីលសង្ឃឹមថា អតីតអ្នកចាត់ការរបស់ Barcelona ម្នាក់នេះអាចបញ្ជ្រាបទម្រង់លេង Tiki-taka ក្នុងក្រុម ដើម្បីលេងក្នុងព្រឹត្តិការណ៍ Copa America ២០២៤ និង World Cup ២០២៦ ដែលនឹងរៀបចំនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕