- 2022-04-01 03:05:44
- បាល់ទាត់
មិនអស់ចិត្តរឿងធ្លាក់ពី World Cup អាល់ហ្សេរីសុំប្រកួតជាមួយកាមេរ៉ូនម្ដងទៀត
- 2022-04-01 03:05:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនអស់ចិត្តរឿងធ្លាក់ពី World Cup អាល់ហ្សេរីសុំប្រកួតជាមួយកាមេរ៉ូនម្ដងទៀត
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ប្រទេសអាល់ហ្សេរី (FAF) បានស្នើសុំប្រកួតជើងទីពីរវគ្គជម្រុះ World Cup ទល់នឹងកាមេរ៉ូនម្ដងទៀត ដោយចង់តវ៉ាជាមួយការសម្រេចរបស់អាជ្ញាកណ្ដាល។
អាល់ហ្សេរីបានធ្លាក់បន្ទាប់ពីចាញ់គ្រាប់ក្រៅដី ២-១ ក្នុងម៉ោងបន្ថែមក្នុងទីក្រុង Blida កាលពីដើមសប្ដាហ៍ ដោយខ្សែប្រយុទ្ធ Kail Toko Ekambi ជាអ្នករកគ្រាប់ឲ្យកាមេរ៉ូននៅនាទី១២៤។ ក្រោយចប់ការប្រកួត FAF បានដាក់ពាក្យតវ៉ាទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដោយលើកអំពីការកាត់ក្ដីរបស់អាជ្ញាកណ្ដាលមិនត្រឹមត្រូវ។
ការតវ៉ានេះកើតឡើង ដោយសារតែក្នុងការប្រកួតនាទី៩៨ អាល់ហ្សេរីរកបានគ្រាប់តាមស្មើ ១-១ ប៉ុន្តែត្រូវលោកអាជ្ញាកណ្ដាលសញ្ជាតិហ្គាំប៊ី Bakary Gassama មិនឲ្យ ក្រោយមានការពិនិត្យ VAR ថាបាល់នោះប៉ះដៃ។ ក្នុងនោះក៏មានការមិនពេញចិត្ត ចំពោះការចាប់ Offside ទៅលើកីឡាករ Islam Slimani ក្នុងវគ្គទីពីរផងដែរ។
ចំពោះការចាញ់មិនអស់ចិត្តនេះ FAF បានស្នើឲ្យ FIFA រៀបចំការប្រកួតរបស់ពួកគេទល់នឹងកាមេរ៉ូនឡើងវិញ និងឲ្យស៊ើបអង្កេតលើអាជ្ញាកណ្ដាលដែលកាត់សេចក្ដីក្នុងប្រកួតនេះ។ តាមគម្រោងការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ World Cup នឹងធ្វើឡើងនៅថ្ងៃសុក្រនេះហើយ៕