• 2024-11-13 01:30:00
  • បាល់ទាត់

Frenkie de Jong អង្គុយ​យំ​ក្នុង​បន្ទប់​ផ្លាស់​ប្ដូរ​សំលៀក​បំពាក់​ក្រោយ​ពេល​ប្ដូរ​ចេញ​ក្នុង​ជំនួប​ប៉ះ Real Sociedad

  • 2024-11-13 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Frenkie de Jong របស់​ក្លិប​ Barcelona ​​ត្រូវ​បាន​គេ​​ឃើញ​អង្គុយ​យំ​ក្នុង​បន្ទប់​​ផ្លាស់​ប្ដូរ​សំលៀក​បំពាក់​របស់​ក្រុម Barcelona ​ក្រោយ​ពេល​ខ្លួន​ត្រូវ​បាន​ប្ដូរ​ចេញ​​ពី​ទីលាន​ក្នុង​​ការ​ប្រកួត​ក្រុម​អ្នក​មាន​បុណ្យ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Real Sociedad ១-០ កាល​ពីថ្ងៃ​ទី​១១​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ​​។

ដើម​ហេតុ​នៃ​ការ​អង្គុយ​យំ​នេះ​​​គឺ​ដោយសារ​តែ​ខ្សែ​បម្រើ​​សញ្ជាតិ​ហុល្លង់​​ទើប​តែ​បាន​ត្រឡប់​មក​​កាន់​ទីលាន​ដើម្បី​ជួយ​ក្រុម​​វិញ​​​​បាន​កាល​ពី​ខែ​តុលា កន្លង​មក​ថ្មីនេះ​ ស្រាប់​តែ​ពេល​នេះ​កើត​មាន​របួស​ចាស់​ឡើង​វិញ​។ Frenkie de Jong បាន​សម្រាក​ព្យាបាល​របួស​​កជើង​ចូល​៥​ខែ​ទម្រាំ​ជា​សះស្បើយ​ និង​បាន​ចូលលេង​វិញ​ទើប​តែ​បាន​ប៉ុន្មាន​ប្រកួត ​ស្រាប់​តែ​ពេល​នេះ​គេ​ត្រូវ​​ប្ដូរ​ចេញ​ដោយ​សា​​រ​តែ​របួស​ក៏​ជើង​ដដែល​។

ក្នុង​ជំនួប​ទល់ Real Sociedad កីឡាករ​របស់​ហុល្លង់​រូប​នេះ​លេង​បាន​តែ​៤៥​នាទី​ប៉ុណ្ណោះ​ គេ​ក៏​ត្រូវ​បាន​ប្ដូរ​ចេញ​ហើយ​ក៏​បានទៅ​អង្គុយ​យំ​ក្នុង​បន្ទប់​ផ្លាស់ប្ដូរ​សំលៀក​បំពាក់ ព្រោះ​តែ​គិត​ថា​ខ្លួន​នឹង​ខក​ខាន​ជួយ​ក្រុម​យូរ​ទៀត​ព្រោះ​តែ​របួស​ក៏​ជើង​ដដែល​នោះ៕

ប្រភព៖ Goal Daro Ly

មតិយោបល់
អត្ថបទថ្មី