• 2022-03-30 13:14:32
  • បាល់ទាត់

Maneថា​ គេ​គ្រាន់​តែ​សំណាង​ជាង​ Salah ប៉ុណ្ណោះ​ ក្រោយ​សេណេហ្គាល់​បាន​ឡើង​ទៅ​លេង​ World Cup 2022

  • 2022-03-30 13:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​រដូវកាល​នេះ​ ខ្សែ​ប្រយុទ្ធ​ Sadio Mane បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​សេណេហ្គាល់​ឲ្យ​ឈ្នះ​ពាន​ AFCON ក៏​ដូច​ជា​បាន​កៅ​ទៅ​លេង​ប្រកួត​ World Cup 2022 នៅ​ឯ​ប្រទេស​កាតា​ ដោយ​ការ​កាត់​សេចក្ដី​នៃ​ភាព​ជោគជ័យ​ទាំង​នេះ​គឺ​សុទ្ធ​តែ​បាន​មក​ពី​ការ​ឈ្នះ​ប្រកួត​នឹង​ ក្រុម​ជម្រើសជាតិ​អេហ្ស៊ីប​ ដែល​ក្នុង​នោះ​មាន​មិត្ត​រួម​ក្រុម​ Liverpool របស់​ខ្លួន​គឺ​ខ្សែ​ប្រយុទ្ធ​ Mohamed Salah ។

ដោយ​សារ​តែ​ឈ្នះ​ទ្វេ​ដង​បែប​នេះ​ សារព័ត៌មាន​ ONTime Sports ក៏​សួរ​ថា​ទៅ​កាន់​ Mane ថា​ ​ចង់​និយាយ​អ្វី​ដែរ​ទៅ​កាន់​ Salah ក្រោយ​ទទួល​បាន​ជោគជ័យ​ទាំង​នេះ​។

Mane ក៏​បាន​ឆ្លើយ​ថា​៖" ខ្ញុំ​ឈ្នះ​២ដង​ គេ​ចាញ់​តែ​ទាំង​២ដង​។ ខ្ញុំ​គ្រាន់​តែ​សំណាង​ជាង​គេ​ប៉ុណ្ណោះ​ទើប​ទទួល​បាន​ជោគជ័យ​បែប​នេះ​"។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​បន្ថែម​៖"យ៉ាង​ណា​ខ្ញុំ​មាន​មោទនភាព​មែន​ទែន​ដែល​ក្រុម​ជម្រើស​ជាតិ​ខ្ញុំ​ឈ្នះ​ទាំង​ AFCON និង​មាន​កៅ​អី​ទៅ​លេង​ World Cup បែប​នេះ​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​កន្លង​មក។ ការ​ប្រកួត​រវាង​សេណេហ្គាល់​ និង​អេហ្ស៊ីប​កន្លង​ទៅ​នេះ​ខ្ញុំ​ជឿជាក់​ថា​ពិបាក​ខ្លាំង​ តែ​មាន​អ្នកគាំទ្រ​យើង​ជំរុញ​ឲ្យ​ទទួល​បាន​លទ្ធផល​នេះ​ "៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី