• 2022-03-17 12:37:15
  • បាល់ទាត់

Artetaថា​ មិន​យុត្តិធម៌​សម្រាប់​ Arsenal នោះ​ទេ​ដែល​ PL បាន​ដាក់​កាលវិភាគ​ប្រកួត​​ញឹក​ពេក​បែប​នេះ​

  • 2022-03-17 12:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal បាន​និយាយ​ក្រោយ​ប្រកួត​ចាញ់​នឹង​ Liverpool ២-០ ដោយ​បាន​សម្ដែង​ការ​មិន​ពេញ​ខ្លាំង​នឹង​ Premier League ​ដែល​បាន​រៀប​ចំ​កាលវិភាគ​ប្រកួត​ញឹក​ឲ្យ​ក្រុម​លោក​បែប​នេះ​។

ក្នុង​ប្រកួត​ក្របខ័ណ្ឌ​ PL ក្រុម​របស់​លោក​ទើប​តែ​ប្រកួត​ប៉ះ​នឹង​ Leicester City ក្នុង​លទ្ធផល​ឈ្នះ​ ២-០ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៣ ខែ​មីនា ឆ្នាំ​២០២២កន្លង​ទៅ​ ហើយ​ក៏​ត្រូវ​ប្រកួត​​នឹង​ Liverpool នៅ​ក្នុង​ថ្ងៃ​នេះ​ បន្ទាប់​មក​នឹង​ប្រកួត​ប៉ះ​នឹង​ Aston Villa នៅ​ថ្ងៃ​សៅរ៍​ ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ខាង​មុខ​នេះ​ទៀត​។

ដោយ​សារ​តែ​កាល​វិភាគ​ញឹក​បែប​នេះ​ពេក​សម្រាប់​ក្រុម​លោក​ Arteta ក៏​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ និង​ថា​ធ្វើ​បែប​នេះ​គឺ​មិន​យុត្តិធម៌​សម្រាប់​ Arsenal នោះ​ទេ​ ព្រោះ​ក្លឹប​លោក​នឹង​ជា​អ្នក​រង​ផល​ប៉ះពាល់​ធ្ងន់​បំផុត​។

យ៉ាង​ណា​ លោក​ Arteta ថា​ក្រុម​លោក​នឹង​ត្រៀម​រួច​រាល់​ទៅ​លេង​នឹង​ប៉ះ​ Aston Villa ខាង​មុខ​នេះ​ ដោយ​បាន​បន្ត​និយាយ​ឌឺដង​ដាក់​ PL ដោយ​ថា​ អរគុណ​ជា​ខ្លាំង​សម្រាប់​កាលវិភាគ​ប្រកួត​បែប​នេះ​។

Arsenal នៅ​ខណៈ​នេះ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៤ ក្នុង​ការ​ប្រកួត​ PL ដោយ​មាន​ ៥១ពិន្ទុ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី