• 2022-02-21 11:43:01
  • បាល់ទាត់

Busquets ពេញ​ចិត្ត​ខ្លាំងនឹង​ Aubameyang ក្រោយ​រកបាន​​ Hat-Trick ក្នុង​ប្រកួត​ទល់​ Valencia

  • 2022-02-21 11:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Sergio Busquets ប្រធាន​ក្រុម​ Barcelona បាន​សម្ដែង​នូវ​ការ​នូវ​ពេញ​ចិត្ត​ ក៏​ដូច​ជា​សរសើរ​ ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang យ៉ាង​ខ្លាំង​ក្រោយ​កីឡាករ​ទើប​ផ្លាស់​មក​ Barca នេះ​រក​បាន​ ​ Hat-Trick ក្នុង​ប្រកួត​តទល់​នឹង​ Valencia កាល​ពី​ម្សិលមិញ​។

Busquets បាន​និយាយ​ថា​៖" Aubameyang គេ​ធ្វើ​ការ​បាន​ល្អ​មែន​ទែន។​ ច្បាស់​ណាស់​គេ​ដល់​ក្លឹប​ថ្មី​អញ្ចឹង​ត្រូវ​ការ​ពេល​វេលា​សម្រប​ខ្លួន​ ក៏​ប៉ុន្តែ​ឥឡូវ​នេះ​គេ​ធ្វើ​វា​បាន​ហើយ​ "។

ប្រធាន​ក្រុម​ Barca រូប​នេះ​បន្ត​ថា​៖" ខ្ញុំ​សង្ឃឹម​ថា​គេ​អាច​ជួយ​ក្រុម​យើង​ដូច​ការ​ប្រកួត​នេះ​ទៀត​អញ្ចឹង​។ គេ​ជា​កំពូល​កីឡាករ​មួយ​រូប​ ហើយ​បាន​មក​គេ​មក​ក្រុម​ក្នុង​លក្ខណៈ​ដោយ​មិន​ចាំបាច់​ចំណាយ​ (Free Tranfer) អញ្ចឹង​ជា​កាដូរ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​យើង​ណាស់​ "។

Aubameyang បាន​ផ្លាស់​មក​កាន់​ Barca កាល​ពី​ខែ​មករា​ កន្លង​ទៅ​នេះ​ក្រោយ​បាន​បញ្ចប់​កុងត្រា​ជា​មួយ​ Arsenal ដោយ​សារ​តែ​មាន​បញ្ហា​ជា​មួយ​ លោក​ Mikel Arteta។ មក​ទល់​នឹង​ពេល​នេះ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចូល​ ៤ប្រកួត​ឲ្យ​ Barca ហើយ​ដោយ​ស៊ុត​ចូល​ ៣គ្រាប់​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់