• 2022-02-09 12:08:44
  • បាល់ទាត់

Arteta ឆ្លើយ​តប​នឹង​ Aubameyang ​ក្រោយ​ថា​ លោក​ជា​បញ្ហា​ធ្វើ​ឲ្យ​គេ​ចេញ​ពី​ Arsenal ទៅ​ Barca

  • 2022-02-09 12:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal បាន​និយាយ​​ថ្ងៃ​នេះ​ក្នុង​សន្និសីទ​កាសែត​ត្រៀម​ប្រកួត​តទល់នឹង​ Wolves ​ឆ្លើយ​តប​ទៅ​កាន់​ ខ្សែប្រយុទ្ធ​ Pierre-Emerick Aubameyang​ ដែល​ថា​លោក​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​គេ​ចាកចេញ​ពី​ Arsenal ទៅ​កាន់​ Barcelona ។

លោក​ Arteta បាន​និយាយ​ថា​៖" ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​មែនទែន​នឹង​អ្វី​ដែល​ Auba ធ្លាប់​ធ្វើ​ និង​ជួយ​ដល់​ក្លឹប​យើង​ជា​ច្រើន​កន្លង​មក​។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ខ្លួន​ខ្ញុំ​ក្នុង​ទំនាក់​ទនង​រឿង​រ៉ាវ​មួយ​នេះ​គឺ​ជា​ដំណោះ​ស្រាយ​ មិន​មែន​ជា​បញ្ហា​នោះ​ទេ​ "។

ទាក់ទង​នឹង​រឿង​រ៉ាវ​ Auba ថា​លោក​ជា​បញ្ហា​នាំ​ឲ្យ​ចាកចេញ​ទៅ​ Barca មែនឬយ៉ាងណានោះ លោក​ឆ្លើយ​តប​វិញ​ថា​៖" នេះ​ជា​គំនិត​របស់​គេ​ផ្ទាល់​ខ្លួន​ យើង​ត្រូវ​តែ​គោរព​នូវ​អ្វី​ដែល​គេ​និយាយ​ "។

សូម​រំលឹក​ផង​ដែរ​ថា​ Aubameyang ត្រូវ​បាន​ដក​ចេញ​ពី​ប្រធាន​ក្រុម​ ក៏​ដូច​ជា​មិន​ឲ្យ​ចូល​ក្នុង​ប្រកួត​រហូត​មក​តាំងពី​កំឡុង​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ ក្រោយ​លោក​ Arteta ដាក់​ពិន័យ​ដោយ​សារ​តែ​គេ​ល្មើស​វិន័យ​រឿង​ពេល​វេលា​មិន​មក​ហ្វឹកហាត់​តៀម​ប្រកួត​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​នៅ​ខែ​មករាកន្លង​ទៅ​នេះ​ គេ​បាន​ផ្ដាច់​កុងត្រាជា​មួយ​ Arsenal ផ្លាស់​ទៅ​ Barca៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី