• 2022-02-04 11:58:44
  • បាល់ទាត់

Aubameynagថា​ បញ្ហា​ជា​មួយ​ Arteta ធ្វើ​ឲ្យ​គេ​ចាកចេញ​ពី​ Arsenal ទៅ​ Barca

  • 2022-02-04 11:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang បាន​និយាយ​ត្រង់​ៗ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​ផ្លូវការ​នៅ​ Barcelona ក្នុង​ថ្ងៃ​នេះ​ថា​ បញ្ហា​ជា​មួយ​លោក​ Mikel Arteta នៅ​ក្លឹប​ Arsenal ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​ហ្នឹង​ មក​ Barca នេះ​។

Aubameyang បាន​និយាយ​ថា​៖" និយាយ​ទៅ​មាន​ការ​លំបាក​ច្រើន​នៅ​ហ្នឹង​រាប់​ខែ​ហើយ​ ហើយ​នេះ​ខ្ញុំ​គិត​ថា​ពេល​ខ្លះ​នៅ​បាល់ទាត់​តែ​អញ្ចឹង​ឯង​។ សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​អត់​ដែល​ចង់​ធ្វើ​អី​ខុស​ម្ដង​ណា​នោះ​ទេ​ តែ​ខ្ញុំ​គិត​ថា​នេះ​អតីត​កន្លង​ហួស​ទៅ​ហើយ​ ខ្ញុំ​ឥឡូវ​គិត​ពី​រឿង​បច្ចុប្បន្ន​វិញ​ នេះ​ជា​ចម្លើយ​ដែល​ខ្ញុំ​មក​ទី​នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​គិត​ថា​នៅ​កាល​នៅ​នោះ​បញ្ហា​តែ​ជា​មួយ​លោក​ Arteta តែ​មួយ​ទេ​ គាត់​សម្រេច​បែប​ហ្នឹង​ហើយ​។ អញ្ចឹង​ខ្ញុំ​មិន​អាច​និយាយ​អី​បាន​ទេ​។ ហើយ​ខ្ញុំ​ក៏​មិន​ពេញចិត្ត​តែ​ម្ដង​ រឿង​តែ​ប៉ុណ្ណឹង​។ រឿង​កើត​ឡើង​ពី​ដើម​ដល់​ចប់​ ដែល​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​បែប​នេះ​តែ​ប៉ុណ្ណឹង​។ ខ្ញុំ​មិន​ពេញ​ចិត្ត​ខ្លាំង​តែ​ម្ដង​ ហើយ​ខ្ញុំ​ក៏​មិន​មាត់​អី​ដែរ​ ហើយ​រឿង​ក៏​បាន​សម្រេច​​ទៅ​ជា​បែប​ហ្នឹង​តែ​ម្ដង​ "។

Aubameyang ត្រូវ​បាន​ដក​ពី​ប្រធាន​ក្រុម​ Arsenal ក៏​ដូច​ជា​មិន​បាន​ដាក់​ឲ្យ​ចូល​ចាប់​តាំង​ពី​កំឡុង​ខែ​ធ្នូ​ ឆ្នាំ២០២១ កន្លង​មក​ ដោយ​សារ​តែ​លោក​ Arteta ថា​គេ​ធ្វើ​ខុស​វិន័យ​ យ៉ាង​ណា​កាល​ពី​ពេល​ថ្មីៗ​នេះ​ គេ​ក៏​បាន​ផ្ដាច់​កុងត្រា​ជា​មួយ​ Arsenal និង​ផ្លាស់​មក​លេង​ឲ្យ​ Barca ដែល​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៥៕

ប្រភព៖ BBC | Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី