• 2022-02-04 12:32:50
  • បាល់ទាត់

មក​ស្គាល់ កីឡាករ​នៅ​ AFCON ទាំង​១០រូប​ មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេក្នុង​ ២​ប្រកួត​ចុង​ក្រោយ​ខាង​មុខ​

  • 2022-02-04 12:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​១០រូប​ ដែល​មាន​តម្លៃ​​ខ្លួន​ថ្លៃ​ជាង​គេ​ នៅ​ក្នុង​ពីរ​ប្រកួត​ចុង​ក្រោយ​ខាង​មុខ​ ក្នុង​ការ​ប្រកួត​ដណ្ដើម​យក​ពាន​ជាតិ​អាហ្វ្រិក​ Africa Cup of Nations (AFCON)៖

១. Mohamed Salah៖ ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​អេហ្ស៊ីប និង​ក្លឹប​ Liverpool មាន​តម្លៃ​ខ្លួន​ជិត​ ១១៥លាន​ដុល្លារ​។

២. Sadio Mane៖ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​សេណេហ្គាល់​ និង​ក្លឹប​ Liverpool មាន​តម្លៃ​ខ្លួន​ជិត​ ៩២លាន​ដុល្លារ​។

៣. Kalidou Koulibaly៖ ខ្សែ​ការពារ​​ជម្រើសជាតិ​សេណេហ្គាល់​ និង​ក្លឹប​ Napoli មាន​តម្លៃ​ខ្លួន​ជិត​ ៥២លាន​ដុល្លារ​។

៤. Edouard Mendy៖ អ្នកចាំទី​ជម្រើសជាតិ​សេណេហ្គាល់​ និង​ក្លឹប​ Chelsea មាន​តម្លៃ​ខ្លួន​ជិត​ ៣៧លាន​ដុល្លារ​។

៥. André-Frank Zambo Anguissa៖ ខ្សែ​បម្រើ​ជម្រើសជាតិ​កាមេរ៉ូន​ និង​ក្លឹប​ Napoli មាន​តម្លៃ​ខ្លួន​ជិត​ ៣៥លាន​ដុល្លារ​។

៦. Ismaïla Sarr៖ ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​សេណេហ្គាល់​ និង​ក្លឹប​ Watford មាន​តម្លៃ​ខ្លួន​ជិត​ ៣១លាន​ដុល្លារ​។

៧. Abdou Diallo៖ ខ្សែ​ការពារ​ជម្រើសជាតិ​សេណេហ្គាល់​ និង​ក្លឹប​ Paris Saint Germain មាន​តម្លៃ​ខ្លួន​ជិត​ ២៩លាន​ដុល្លារ​។

៨. Pape Matar Sarr៖ ខ្សែ​បម្រើ​ជម្រើសជាតិ​សេណេហ្គាល់​ និង​ក្លឹប​ Metz មាន​តម្លៃ​ខ្លួន​ជិត​ ២៣លាន​ដុល្លារ​។

៩.Karl Toko Ekambi៖ ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​កាមេរ៉ូន និង​ក្លឹប​ Lyon មាន​តម្លៃ​ខ្លួន​ជិត​ ១៧លាន​ដុល្លារ​។

១០. André Onana៖ អ្នកចាំទី​ជម្រើសជាតិ​កាមេរ៉ូន និង​ក្លឹប​ Ajax មាន​តម្លៃ​ខ្លួន​ជិត​ ១៧លាន​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ២ប្រកួត​ចុង​ក្រោយ​នៃ​ AFCON មាន​ដូច​ជា​ ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង​ ក្រុម​អេហ្ស៊ីប​ និង​ក្រុម​សេណេហ្គាល់​ នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ (ម៉ោង​កម្ពុជា)​ និង​ប្រកួត​រើស​អ្នក​ជាប់​លំដាប់​លេខ​៣ នៅ​ថ្ងៃ​ស្អែក​នេះ​ (ម៉ោង​កម្ពុជា) រវាង​ក្រុម​ប៊ូគីណាហ្វាសូ​ និង​ក្រុម​កាមេរ៉ូន​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី