• 2022-02-02 11:13:15
  • បាល់ទាត់

ផ្លូវការ​! Aubameyang ចុះ​កុងត្រា​ជា​កីឡាករ​ពេញ​សិទ្ធ​របស់​ Barcelona ហើយ​

  • 2022-02-02 11:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​ចុះ​កុងត្រា​ជា​កីឡាករ​ពេញ​សិទ្ធ​របស់​ក្លឹប​ Barcelona ហើយ​ក្រោយ​បញ្ចប់​កុងត្រា​ជា​មួយ​ Arsenal។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ក្លឹប​អេស្ប៉ាញ​នេះ​ផ្ទាល់​អម្បាញ់មិញ​នេះ​។​

អតីត​កីឡាករ​ Arsenal រូប​នេះ​បាន​ព្រមព្រៀង​ចុះ​កុងត្រា​លេង​ឲ្យ​មួយ​ Barca រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៥ ជា​មួយ​នឹង​លក្ខខ័ណ្ឌ​អាច​ចាកចេញ​ពី​ក្លឹប​នេះ​បាន​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣​ខាង​មុខ​ ជា​មួយ​នឹង​លក្ខខ័ណ្ឌ​ថ្លៃ​ទិញ​ផ្ដាច់​កុងត្រា​ (Buy Out Clause) ១១៣លាន​ដុល្លារ​។

យ៉ាង​ណា​ចំពោះ​ថ្លៃ​ពលកម្ម​ Aubameyang នៅ​ Barca មិន​ទាន់​មាន​ប្រភព​មួយ​ណា​ប្រាប់​ច្បាស់លាស់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​កាល​នៅ​ Arsenal កីឡាករ​នេះ​ទទួល​បាន​ប្រាក់​ពលកម្ម​ជិត​ ៤៨ម៉ឺន​ដុល្លារ​ឯ​ណោះ​ក្នុង​មួយ​សប្ដាហ៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Aubameyang បាន​ចាក​ចេញ​ពី​ Arsenal ក្រោយ​មាន​រឿង​មិន​ចុះ​សម្រុង​ជា​មួយ​ក្លឹប​រហូត​មក​ ចាប់​តាំង​​ពី​កីឡាករ​នេះ​បាន​ល្មើស​វិន័យ​ និង​ត្រូវ​បាន​ដក​សិទ្ធិ​ពី​ប្រធាន​ក្រុម​៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់