• 2021-12-20 03:02:56
  • បាល់ទាត់

Kane ថា ​ខ្លួន​​មិន​សម​បាន​កាត​ក្រហម​ឡើយ ក្រោយ​ឈូស Robertson ប៉ើង​លើ​អាកាស

  • 2021-12-20 03:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Harry Kane បាន​ចេញ​មក​និយាយ​ថា ការ​ប្រជែង​បាល់​របស់​ខ្លួន​ជាមួយ​នឹង Andy Robertson មិន​សម​បាន​កាត​ក្រហម​ដូច​​គ្រប់​គ្នា​និយាយ​ឡើយ។

Kane រក​បាន​គ្រាប់​​ទី​២​ក្នុង​​​ Premier League ​នៅ​រដូវ​កាល​នេះ​តាំង​តែ​ដើម​តង់​វគ្គ​ទី​មួយ បាន​ជួយ​ឲ្យ Spurs លេង​ស្មើ​គ្នា​ជាមួយ Liverpool ២-២។ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​នេះ​ គេ​បាន​​បង្ក​កំហុស​មួយ​​ដ៏​​ធំ តែ​សំណាង​ហើយ​មិន​បាន​កាត​ក្រហម។

នាទី​ទី​១៩ Kane បាន​បើក​បាត​ឈូស​ទៅ​លើ​ខ្សែ​ការពារ Robertson ធ្វើ​ឲ្យ​ហោះ​ប៉ើង​ដូច​សំឡី។ ប៉ុន្តែ​កំហុស​នោះ​លោក​អាជ្ញាកណ្ដាល Tierney ផ្ដល់​ត្រឹម​កាត​លឿង​ប៉ុណ្ណោះ​ដល់ Kane ធ្វើ​ឲ្យ​លោក Jurgen Klopp អ្នក​ចាត់​ការ​របស់ Liverpool ខឹង​ជា​ខ្លាំង​។

មាន​មតិ​ពី​អ្នក​វិភាគ​ជា​ច្រើន​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​សម​​តែ​បាន​កាត​ក្រហម ប៉ុន្តែ​ Kane ផ្ទាល់​​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នោះ​ទាំង​អស់​។ សម្រាប់ Kane គិត​ថា គេ​ពិត​ជា​​បាន​ឈូស​ខ្លាំង​មែន​ ប៉ុន្តែ​គេ​បាន​ដល់​បាល់​មុន​។ ហើយ​ថា ​លេង​​ប៉ះ​ក្រុម​ខ្លាំង​បែប​នេះ​ដើម្បី​ប្រជែង​ពិន្ទុ ពេល​ខ្លះ​​តែ​តែង​មាន​ការ​​​ឈូស​​គ្នា​ខ្លាំង​ៗ​អ៊ីចឹង​ហើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់